ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាតូចចិត្តចងកសម្លាប់ខ្លួនចោលកូនចៅ

ខេត្តកំពង់ស្ពឹ៖ ស្ត្រីមានវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្លាប់ចោលកូន ចៅដោយសារតូចចិត្តនឹងមានជំងឺរ៉ាំរ៉ៃ និងជំងឺសរសៃប្រសៃប្រសាទ ដែលកើតមានជាយូរមកហើយព្យាបាលមិនជា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ១០រោជ ខែបុស្ស ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតក្នុងភូមិកណ្តាល ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួន ផាន ភេទស្រី អាយុ៥៥ឆ្នាំ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនជាមួយកន្សែងពានា ពណ៌ស ចងជាប់ទៅ នឹងធ្នឹមផ្ទះរបស់ខ្លួនមិនដឹងស្លាប់តាំងពីពេលណានៅទេ។ ក្រោយមក ឈ្មោះ គុណ ពយ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាកូនប្រសានឹងជនរងគ្រោះ ស្នាក់នៅភូមិឃុំកើតហេតុបានត្រឡប់ពីធ្វើការ មកដល់ផ្ទះបានប្រទះឃើញម្តាយក្មេកខ្លួនស្លាប់ក៏ស្រែកឲ្យគេឯងជួយ ផ្អើលពេញភូមិ រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យ ។

បន្ទាប់មកសមត្ថកិច្ចជំនាញចុះទៅដល់ធ្វើកោសល្យវិច័យលើសាកសព ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចង.ក ដោយខ្លួនឯងប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននេះតែម្តង ៕សហការី