ព័ត៌មានទាន់ហេតុការណ៍៖

មាន​អ្នក​រត់ការ​ដោះលែង​​ ចិន​២នាក់​ ផលិត​បារី​ខុសច្បាប់​ ដែលសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្ត-ក្រសួងបង្ក្រាបឃាត់ខ្លួន

ខេត្កតណ្ដាល​៖​ នគរបាល​ខេត្ត​កណ្ដាល​ សម្រេច​ឃាត់ខ្លួន​ជនជាតិ​២នាក់​ ករណី​បើក​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ។ ទន្ទឹម​នេះ​ ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ មាន​អ្នក​កំពុង​រត់ការ​ដោះលែង​ និង​ បើក​អាជីវកម្ម​ឡើងវិញ​ ។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ខុសច្បាប់​នេះ​ នៅ​ចំណុច​ឃ្លាំង​ជួល​​របស់​លោកគង់​ សុវណ្ណារ៉ា ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ លើផ្លូវលេខ២០១ ភូមិកំពង់សំណាញ់សង្កាត់​កំពង់សំណាញ់​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ជនជាតិ​ទាំង​ពីរ​នាក់​ឈ្មោះ​ XU CHUI YAO​ និង​ ឈ្មោះ​ JIANG SHAO CONG​ ។

ការ​ចុះ​បង្ក្រាប​នៅ​ពេល​នេះ​ គឺ​ ធ្វើ​ឡើង​យោង​តាម​ពាក្យ​បណ្តឹង​របស់ក្រុមហ៊ុន ខ្មែរធីបងប្អូន អ៊ីម៉ិច ចុះបញ្ជីក្រោមលេខ០០២០៤៨៨ ចុះថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៦ មានវិញ្ញាបណ្ណបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខMOC-97673026ពណ ចបព ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦​ មានការិយាល័យកណ្តាលស្ថិតនៅ អគារលេខ១០០k ផ្លូវលេខ៥៨បភូមិទួលគោគ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញតំណាងដោយលោកស្រី សាត ដានេ ។

ក្រោយពីបានឆែកឆេរកឃើញបទល្មើសនេះ​ សមត្ថកិច្ចចាប់ដកហូតយកតែសំបកកញ្ចប់បារីម៉ាក ESSE និងនាំជនជាតិចិនពីរនាក់មកសាកសួរនៅស្នងការរដ្ឋាននគរ​ បាលខេត្តកណ្តាល។
ចំណែកបារីម៉ាកផ្សេងទៀតនិ​ងសម្ភារៈ​វត្ថុធាតុដើមដែល​បម្រើ​ការក្នុងការផលិតបារី ត្រូវបានលោក​ព្រះរាជ​អាជ្ញា​រង​ ឯក​ ស៊ុន​រស្មី​ សម្រេចក្លំបេបិទបណ្តោះអាសន្នរង់ចាំអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់​ ៕ ចេស្តា