ព័ត៌មានទាន់ហេតុការណ៍៖

មាស សុខសោភា នឹងបន្តដាំ និងការពារព្រៃឈើក្រោយបានការសរសើរពីសម្តេចតេជោ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញាមាស សុខសោភា បានប្រកាសអំពីជំហរក្នុងការចូលរួមចំណែកបន្តដាំ ការពារ និងមើលថែព្រៃឈើជាថ្មីដើម្បីបរិស្ថាន ។

ការបញ្ជាក់ពីជំហរជាថ្មីនេះ ត្រូវបានធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសរសើរពីការលះបង់របស់តារាចម្រៀងរូបនេះថា គឺជាសកម្មភាពដ៏ល្អក្នុងការចូលរួមថែទាំ និងការពារព្រៃឈើ និងជាគំរូរបស់មហាជន ។

កន្លងមក តារាចម្រៀង មាស សុខ សោភា បានចំណាយពេលវេលាមួយចំនួនពីការច្រៀងរបស់នាង ចូលរួមដាំ និងការពារដើមឈើនៅតំបន់មួយនៃខេត្តកំពង់ស្ពឺ ។

រូបថតដែលតារាចម្រៀងមាស សុខសោភា ធ្លាប់បានចូលរួមសកម្មភាពថែទាំព្រៃឈើ និងការងារដាំដុះកូនឈើកន្លងមក ត្រូវបាននាងលើកយកមកបង្ហោះសារជាថ្មីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាង ។ ការរំលេងរូបថតទាំងនេះ ក៏កើតមានឡើងក្រោយពីតារាស្រីរូបនេះទទួលបានការសរសើរពីប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា។តារាចម្រៀងរូបនេះបញ្ជាក់ជាមួយរូបថតអនុស្សាវរីយជាច្រើនសន្លឹកនេះថា“នាងខ្ញុំសូមអគុណទៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានសរសើរនាងខ្ញុំ ចំពោះសកម្មភាពដាំដើមឈើ និងបំបួសកូនឈើ” ។ នាងថ្លែងដែរថា ពិតណាស់ក្នុងនាមជាពលរដ្ឋម្នាក់ដែលចូលចិត្តធម្មជាតិអ្វីដែលនាងអាចធ្វើបានគឺការដាំដើមឈើ ។ ដូចេ្នះនាងសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តថែរក្សា និងដាំបន្ថែមដើម្បីអនាគតយើង និងកូនចៅយើងនាពេលខាងមុខ ។ នាងបញ្ជាក់ថា​ «យើងទាំងអស់គ្នាបានដឹងហើយថា ព្រៃឈើមានអត្ថប្រយោជន៍ច្រើនណាស់ក្នុងការរស់នៅរបស់យើងសព្វថ្ងៃដូចជាជាជំរកសត្វព្រៃការការពារគ្រោះធម្មជាតិពីទឹកជំនន់បំរែបំរួលអាកាសធាតុនឹងអត្ថប្រយោជន៍ជាច្រើនទៀត…” ។ អ្វីដែលនាងស្នើនោះគឺសូមជូនពរបងប្អូនជនរួមជាតិសូមបន្តការថែរក្សាការពារព្រៃឈើនឹងបន្តុះបន្ថែមតទៅទៀត ដើម្បីអោយប្រទេសយើងជាប្រទេសដែលសម្បូរទៅដោយព្រៃឈើ ។

NKD-36x6_outline

ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ពោលកោតសរសើរពីទឹកចិត្ត ដែលនាងចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើ បើទោះជានាងរវល់ការងារសិល្បៈយ៉ាងណាក៏នាងឆ្លៀតយកពេលទៅមើលថែធម្មជាតិដែរ។ការថ្លែងនេះគឺក្រោយពីសម្តេចបានអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិ១កក្កដាឆ្នាំ២០១៦នៅអាងទឹកអន្លង់ជ្រៃឃុំប្រាំបីមុំស្រុកថ្ពងខេត្តកំពង់ស្ពឺដោយសម្តេចមានប្រសាសន៍សរសើរទៅលើតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះថាជាទឹកចិត្តក្នុងការស្រលាញ់និងចូលរួមដាំដើមឈើ។សម្តេចតេជោហ៊ុនសែនបានកោតសរសើរដល់តារាចម្រៀងមាសសុខសោភាដែលបានធ្វើសកម្មភាពចូលរួមថែរក្សាព្រៃឈើនិងធនធានធម្មជាតិហើយក៏ជំរុញឲ្យអ្នកសិល្បៈធ្វើសកម្មភាពបំផុសចលនាស្មារតីចូលរួមថែរក្សាព្រៃឈើនិងធនធានធម្មជាតិទាំងអស់គ្នាផងដែរ។សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថាបញ្ហាកាប់បំផ្លាញព្រៃឈើនិងបំផ្លាញធនធានធម្មជាតិគឺជារឿងឈឺក្បាលមួយ ដែលរាជរដ្ឋាភិបាលយើងត្រូវនាំគ្នាបំបាត់ ។ ការថ្លែងនេះគឺក្រោយពេលដែលតារាចម្រៀងរូបនេះបានឆ្លៀតពេលដ៏មមាញញឹកនឹងសកម្មភាពការងារសិល្បៈដែលស្ទើរកពេលសម្រាកគ្មាន ធ្វើការបំផុសនិងដឹកនាំសិល្បករចេញទៅបំបួសដើមឈើ និងដាំកូនឈើក្នុងតំបន់មួយចំនួននៅខេត្តកំពង់ស្ពឺ ដែលជាតំបន់រងការគំរាមកំហែងនៃការកាប់បំផ្លាញព្រៃឈើនោះ ៕ វឌ្ឍនា

abc (9)

sophea

13413928_1105772689483917_530224842_n