ព័ត៌មានទាន់ហេតុការណ៍៖

មិត្តស្រីរបស់ Cristiano Ronaldo ធ្វើរឿងភ្ញាក់ផ្អើលមួយពេលព័រទុយហ្គាល់យកឈ្នះម៉ារ៉ុក

ចែករំលែក៖

នាងGeorgina Rodriguez ដែលជាមិត្តស្រីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo បាន ធ្វើអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលចំពោះរឿងមួយនៅពេលនាងទៅទស្សនាបាល់ទាត់រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងម៉ារ៉ុក ។

កាលពីប្រកួតនៅក្នុងពូលB នោះ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះលើ ក្រុមជម្រើសជាតិម៉ារ៉ុកដោយការតែតបាល់បញ្ចូលយ៉ាងល្អរបស់ខ្សែប្រយុទ្ធCristiano Ronaldo នៅនាទីទី៤ទទួលបាន៣ពិន្ទុយ៉ាងសំខាន់។

១គ្រាប់របស់ Ronaldo ក៏បានធ្វើឲ្យឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ World Cup ឆ្នាំនេះដែរ ពោលមាន៤គ្រាប់ហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ពីសំណាក់អ្នកគាំទ្របាល់ទាត់នោះគឺមិត្តស្រីរបស់ Cristiano Ronaldo នាង Georgina Rodriguezបានបង្ហាញចញ្ចៀនពេជ្រយ៉ាងធំទៅកាន់មិត្តរបស់នាងដែលបង្ហាញថា ពួកគេ ទាំង២នាក់បានភ្ញាប់ពាក្យនឹងគ្នាហើយ។

នាង Georgina Rodriguez ដែលមានកូនមួយនឹង Ronaldo បានកើតនៅក្នុងប្រទេស អាហ្សង់ទីន តែនាងបានមកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់ដោយពាក់អាវលេខ៧ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ៕ ដេវីត


ចែករំលែក៖