ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់រងរបួសធ្ងន់ ដោយម៉ូតូបុកគ្នានៅភូមិទទា

 

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូខ្ទេចដូចលេខ៨ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៥ ស្ថិតនៅភូមិ ទទា សង្កាត់ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាល ក្រុងស្វាយរៀងបានឲ្យដឹងថា ម៉ូតូដែលបង្កហេតុបើកបរដោយឈ្មោះសាន សំអឿន ភេទ​​ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ មេលោង សង្កាត់ ចេក ក្រុង ស្វាយរៀងខណៈជិះម៉ូតូម៉ាក សេ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ៥០៨៨ ខូចខាតទាំងស្រុង។

ចំណែកជនរងគ្រោះម្ខាងទៀតមានមានឈ្មោះ តក់ វាសនា ភេទ ប្រុស អាយុ ១៤ឆ្នាំនៅផ្ទះ រស់នៅ ភូមិ ទទា សង្កាត់ ចេក ក្រុង ស្វាយរៀងដោយជិះម៉ូតូម៉ាក Citi ពណ៏ ក្រហម គ្មានផ្លាកលេខ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញមានម៉ូតូម៉ាក សេ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១H ៥០៨៨ បើកបរដោយឈ្មោះ សាន សំអឿន ដោយធ្វើដំណើរពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាពក្នុងល្បឿនលឿនហើយមិនប្រកាន់ស្ដាំស្រាប់តែទៅបុកនឹងម៉ូតូម៉ាក Citi ពណ៏ ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ តក់ វាសនា បើកបរពីត្បូងទៅជើង បញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យលាន់ដូចរន្ទះបាញ់ បង្កឲ្យអ្នកភូមិភ្ញាក់ផ្អើលចេញមកមើលតែម្ដង។

NKD-36x6_outline

ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានដឹកភាគីទាំងសងខាង មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

រីឯមធ្យោបាយម៉ូតូពីរគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន