ព័ត៌មានទាន់ហេតុការណ៍៖

មិនដឹងមូលហេតុ យកខ្សែក្រវាត់ចងកសម្លាប់ខ្លួន ត្រូវអ្នកហាត់ប្រាណប្រទះឃើញ

ភ្នំពេញ​៖ បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណ តាមផ្លូវ ប្រទះឃើញ​សពចង់កសម្លាប់ខ្លួន ជាប់បង្កាន់ដៃលូ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង៤ទៀប​ភ្លឺ​ ថ្ងៃទី​០៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ​ត្រង់​ចំណុច​បង្កាន់ដៃមាត់លូមួយកន្លែង​ នៅ​តាម​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ ក្នុង​ភូមិ​ពោងពាយ​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឫស្សីកែវ​។

សពបុសខាងលើមានឈ្មោះលឹម​ ងន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៩០០ ភូមិទួលសង្កែ សង្កាត់ទួលទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាម​ប្រភព​ពីសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋហាត់ប្រាណបានប្រទះឃើញ ក៏ប្រាប់ទៅសន្តិសុខយាមកាំកូស៊ីធី ពេលសន្តិសុខទៅដល់កន្លែងកើតហេតុ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែរវើរវាយនិយាយត្រឡប់ត្រឡិនបួនទៅប្រាំថ្ងៃហើយ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីត្រឡប់មកពីមន្ទីរពេទ្យវិញ បានទៅស្នាក់នៅជាមួយប្អូនជីដូនមួយនៅម្តុំខាំកូសុីធី ហើយបានដើរចេញពីបន្ទប់ប្អូនជីដូនមួយបាត់ ស្រាប់តែព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ទទួលដំណឹងថា មានគេប្រទះឃើញសពតែម្តង ។

សមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងក នឹងខ្សែក្រវាត់ប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសន្តិវ័ន្ត សង្កាត់គីឡូម៉ែត្រលេខ៦ ៕ អរុណរះ