ព័ត៌មានទាន់ហេតុការណ៍៖

មិនទាន់បានសម្រេចផង គេមកទាន់ចាប់ខ្លួនដាក់ខ្នោះល្មម

ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនដាក់ខ្នោះភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាច់សោម៉ូតូមិនទាន់សម្រេចផង ។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមផ្ទះឈ្មោះ ស៊ី ស្រីនាង ភេទស្រី អាយុ៣០ឆ្នាំ ក្នុងភូមិទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

លោកវរសេនីយ៍ ហឹុម ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុកកងមាសបានឲ្យដឹងថា មានករណីចោរលួចកាច់សោម៉ូតូ១គ្រឿង ម៉ាកហុងដា C125 ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B 6039 ជាកម្មសិទ្ធិរបស់ឈ្មោះ សំ សុខា ភេទប្រុស អាយុ32ឆ្នាំ នៅភូមិសំបួរមាស(ក) ឃុំពាមជីកង ស្រុកកងមាស ។ ជនសង្ស័យ ឈ្មោះ សិលា ម៉ារ៉ាដែន ភេទប្រុស អាយុ25ឆ្នាំ នៅភូមិទី9 ឃុំកងតាណឹង ស្រុកកងមាស។

លោកបានបន្តឲ្យដឹងថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់សោម៉ូតូ តែត្រូវបានប្រជាពលរដ្ឋ ឃើញទាន់ ក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កំលាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យនាំយកមកប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងចាត់់ការតាមច្បាប់៕ វណ្ណះ

IMG_8458 IMG_8459 IMG_8460 IMG_8462 IMG_8463