ព័ត៌មានទាន់ហេតុការណ៍៖

មិនរកការងារធ្វើហើយវាយធ្វើបាបប្រពន្ធថែមទៀត ទ្រាំលែងបានប្តឹងនគរបាលឃាត់ខ្លួន

ភ្នំពេញ​ ៖ បុរស​ម្នាក់​ ត្រូវបានប្រពន្ធខ្លួនប្តឹងនគរបាលឲ្យឃាត់ខ្លួនកាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៦ ​ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​នៅ​ចំណុច​បន្ទប់លេខ​៤២​ ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ខណៈទ្រាំលែងបាននូវទង្វើរបស់ប្តីមិនព្រមធ្វើការ ដេកចាំតែ​ស៊ីចាយកម្លាំង​ញើស​ឈាម​ប្រពន្ធ​ ហើយ​ប្រើ​ហិ​ង្សា​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ ​រយៈពេល​៤​ឆ្នាំ​ មក​ហើយ ​ព្រមទាំង​បម្រុង​អា​រ.ក​សម្លាប់​នាង​ចោល​ទៀត​នោះ​ ។

ស្ត្រីជា​ប្រពន្ធ​បាន​ប្រាប់​​ថា នាង​ឈ្នោះ ប៊ូ ហុង អាយុ​២២ ​ជាក​ម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ដែល​ជា​កន្លែង​កើតហេតុ​ ។ ​ចំណែក​លោក​ប្ដី​​កំណាចនាង ​ឈ្មោះ ឆៃ ច​ន្តា អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ​រកស៊ី​អ្វី​ទេ​ និងមានស្រុក​កំណើត​នៅ​ក្នុងភូមិ​ចំការលើ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

ស្ត្រីជាប្រពន្ធមានឲ្យដឹងថា​ នាងបានរស់នៅនិងទ្រាំកាឈឺចាប់ទាំងរាងការ រួមទាំងផ្លួវចិត្តអស់រយះពេល៤ឆ្នាំមកហើយ​ ។ ហើយក៏ធ្លាប់ប្តឹងនគរបាលហៅទៅអប់រំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ​ រហូតមកដល់ពេលនេះ ដោយទ្រាំលែងបាននូវទង្វើរបស់ប្តី ខណៈមិនខំជួយរកស៊ីបែរជាដេកនៅតែផ្ទះមិនត្រឹ​មតែប៉ុណ្ណោះ លោកប្តីហេងស៊យនោះ បានប្រើហិង្សាវាយធ្វើបាបរាល់ថ្ងៃទើបប្តឹងនគរបាលជាលើកទី២ប្រគល់ឲ្យចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ