ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ចាស់​ដែល​ទើប​រត់ការ​ចេញពី​ពន្ធនាគារ​ជិះ​ម៉ូតូ​ស្លាក​លេខ​ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ឃាត់​សួរនាំ​

​ភ្នំពេញ​ ៖​ យុវជន​២​នាក់​ដែល​គេ​ស្គាល់​ថា​ជា​មុខសញ្ញា​ចាស់​ដែល​ទើប​តែ​រត់ការ​ចេញពី​ពន្ធនាគារ​បាន​រយៈ​ ពេល​ប្រមាណ​៥​ខែ​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​ ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ សង្ស័យ​ក៏​ឃាត់ខ្លួន​យក​មក​សាកសួរ​ ។​

ករណី​ឃាត់ខ្លួន​យុវជន​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​ ៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១២៨​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌដូនពេញ​។​

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​មានឈ្មោះ​ ជា​ អៀង​ ហៅ​ទី​ អាយុ​ ២៦​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៧២​ ផ្លូវ​លេខ​ ២២៥​ សង្កាត់​ផ្សារ​ដេប៉ូ​១​ ខណ្ឌ​ទួល​ គោក​ និង​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ណា​ង​ ប៊ុ​ន​លី​វ៉ា​ន់​ ហៅ​ឌី​ អាយុ​២៤​ឆ្នាំ​ មាន​ ស្រុក​កំណើត​នៅ​ខេត្ដបាត់ដំបង​ ស្នាក់​ នៅផ្ទះ​ជួល​ផ្លូវជាតិ​លេខ​៦​ សង្កាត់​ជ្រោយ​ ចង្វា​ ខណ្ឌ​ជ្រោយចង្វា​ ។​

សមត្ថកិច្ច​បាន​អះអាង​ថា​ មុន​ពេល​ ឃាត់ខ្លួន​សមត្ថកិច្ច​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ ៧​មក​រា​បាន​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​ នាក់​ខាងលើ​ ដោយ​គេ​ស្គាល់​ជា​មុខ​ សញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួច​ មក​ហើយ​ក៏​ធ្វើការ​តាមដាន​ហើយ​ក៏​ ឃើញ​ស្លាក​លេខ​ម៉ូតូ​ដែល​យុវជន​នោះ​ជិះ​មិន​ប្រក្រតី​ក៏​ឃាត់ខ្លួន​មក​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ដើម្បី​សាក​សួរ​តែ​ម្ដង​ ។​

ពាក់ព័ន្ធ​ការ​ឃាត់ខ្លួន​មុខសញ្ញា​ចាស់​ ខាងលើ​នេះ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​ ពិសេស​មន្ដ្រី​នគរបាល​ងឿងឆ្ងល់​និង​ និយាយ​ថា​ មួយ​ថ្ងៃៗ​សមត្ថកិច្ច​ខិតខំ​ ប្រឹងប្រែង​តាម​ស្វែងរក​ចាប់​មុខសញ្ញា​ យ៉ាង​លំបាក​ពេល​ខ្លះ​ដាច់​បាយ​ដាច់​ទឹក​ និង​ប្រថុយ​គ្រោះថ្នាក់​ តែបើ​ចាប់​ជន​ សង្ស័យ​មិន​បាន​នឹង​មានការ​ស្ដីបន្ទោស​ ពី​ថ្នាក់លើ​ តែបើ​ចាប់​បាន​ហើយ​យក​ ទៅ​ដាក់​ពន្ធនាគារ​ ហេតុ​អ្វី​បានជា​មាន​ អ្នក​រត់ការ​ដោះ​លែង​មុខសញ្ញា​ទាំងអស់​ នោះ​ឱ្យ​ចេញពី​ពន្ធនាគារ​មុន​ពេល​កំណត់​បែប​នេះ​?​៕

20150116_104015 20150116_104236 20150116_110514