ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ស្រុក​ស្អាង​

​ខេត្តកណ្តាល​ ៖​ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​-​ស្រី​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កង​ យុទ្ធ​ពល​ខេមរភូមិន្ទ​នៃ​តំបន់​ប្រត្តិបត្តិការ​សឹក​រង​កណ្តាល​ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​ បាល​ស្រុក​ស្អាង​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវលំ​ក្បែរ​របង​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ ស្ថិត​ក្នុង​ ភូមិ​លេខ​១​ ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​រួច​មក​ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៣​កញ្ចប់​ ,​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ ប្រភេទ​ក្រដាស់​១០​ដុល្លារ​ចំនួន​១​សន្លឹក​(​រហែក​)​ ,​ទូរស័ព្ទ​ដៃ​១​គ្រឿង​ និង​ ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CX-6465​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំ​ រឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ឈ្មោះ​ ញ៉ែ​ម​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​លក់​ទឹកកក​ និង​ម្នាក់​ទៀត​ឈ្មោះ​ វ៉​ន​ សុភ​ស្ស័​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប្រា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​ ​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ទៅ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅ​ក្បែរ​របង​តំបន់​ប្រត្តិបត្តិការ​សឹក​រង​កណ្តាល​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កម្លាំង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ កណ្តាល​បាន​ប្រទះ​ឃើញ​ ក៏​សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង​ ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ ជនសង្ស័យ​២​នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៣​កញ្ចប់​ និង​វត្ថុ​តាង​មួយ​ ចំនួន​ទៀត​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​ធ្វើការ​សាកសួរ​និង​ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​ ស្អាង​ជ័យ​

Tong-leng-2

Tong-leng-2-(1)

Tong-leng-2-(2)