ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្ដិច៖ ភ្លៀងមួយមេចំកណ្តាលទីក្រុងអំណាច ទឹកអូសរថយន្ត៣គ្រឿងធ្លាក់ចូលប្រឡាយលូជិតស្តាតអូឡាំពិក (មានវីដេអូ)

ភ្នំពេញ៖ សំណាងប្រព័ន្ធប្រឡាយលូដែលមិនទាន់ស្ថាបនាមិនទានសាងសង់បានបណ្តាលឲ្យរថយន្តយ៉ាងតិចចំនួន ៣គ្រឿងធ្លាក់ចូលខណៈភ្លៀងកំពុងជោកជាំចំកណ្តាលក្រុងភ្នំពេញ កាលពីវេលាម៉ោង២ និង ១៣នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ជិតពហុកីឡដ្ឋានជាតិអូរឡាំពិក។

រថយន្តដែលត្រូវទឹកភ្លៀងអូរទាញចូលប្រឡាយចំនួន ៣គ្រឿងរួមមាន រថយន្តCRV២គ្រឿង រថយន្តកាមរីបាឡែន១គ្រឿង។ ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតដ៏ទាញរថយន្តធ្លាក់លូយ៉ាងនេះ និង មិនបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះនោះឡើយ៕

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1109000535789050/” width=”600″ height=”400″ onlyvideo=”1″]

 

1 2 3