ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

មូនិធិដុនបូស្កូ (Don Bosco) បើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រថ្មី

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ឧសភា មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃនេះ បានបើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រ ដែលទើបនឹងជួសជុលថ្មី នៅឯមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ(PPCC) ។

បច្ចុប្បន្ន សិស្សានុសិស្សចំនួន ៥០០នាក់ នៅឯមជ្ឈមណ្ឌល ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងមានលទ្ធភាព អភិវឌ្ឍជំនាញ IT របស់ខ្លួន នៅក្នុងបន្ទប់ដែល បំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន។ នេះ បើតាមការឲ្យដឹងពីលោក ឪពុក រ៉ូអែលសូតូ ដែលអ្នកតំណាងរបស់ដុនបូស្កូប្រចាំប្រទេសកម្ពុជា ។

លោក ឪពុក រ៉ូអែលសូតូ បានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយសម្រាប់សិស្សានុសិស្សរបស់យើងទាំងអស់គ្នា។ ខណៈដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក បន្តផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើង នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់សិស្សរបស់យើង ក្នុងការមានជំនាញ IT ដើម្បីអាចធ្វើការងារបាននៅក្នុងពិភពលោកថ្មីនេះ។

ទន្ទឹមនឹងនេះមជ្ឈមណ្ឌលថ្មីនេះ នឹងធានាបានថាពួកគេនឹងមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត។”លោក ថា“ក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញ យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នាដែលបានចែករំលែក ចក្ខុវិស័យរបស់យើងសម្រាប់ការគាំពារ បង្ហាត់បង្រៀន និងអភិវឌ្ឍយុវជននៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ ចំពោះសណ្តានចិត្តសប្បុរសធម៌របស់ពួកគេ។”

ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្ទៃដី ១១១ហិកតា នៅចំកណ្តាលរាជធានីភ្នំពេញនោះ បានផ្តល់ថវិកាជាង ១០០,០០០ ដុល្លារ ដល់សាលាដុនបូស្កូ សម្រាប់ជាផ្នែកមួយនៃការជួសជុលមជ្ឈមណ្ឌលនេះ។ក្រៅពីការគាំទ្រមជ្ឈមណ្ឌលកុំព្យូទ័រនេះ ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ថែមទាំងបានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សចំនួន ២០ រូប សិក្សារយៈពេលពីរឆ្នាំ ផងដែរ។

លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា“ភ្នំពេញស៊ីធីសេនធ័រមានមោទនភាព ក្នុងការគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការឧបត្ថម្ភសិស្សានុសិស្ស ២០រូប ឲ្យបន្តការសិក្សា និងឧបត្ថម្ភសម្ភារបរិក្ខារកុំព្យូទ័រសម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលនៅរាជធានីភ្នំពេញនេះ យើងជឿជាក់ថាយុវជនកម្ពុជាជំនាន់ក្រោយៗនឹងមានអនាគតល្អប្រសើរ”។

លោកស្រីបានបន្តទៀតថា“ភ្នំពេញស៊ីធីសេនធ័រ បន្តអភិវឌ្ឍគម្រោងនៅចំបេះដូងនៃរាជធានីភ្នំពេញ តាមរយៈការផ្តល់គ្រឿងបរិក្ខារកម្សាន្ត និងការរស់នៅលក្ខណៈទំនើប នៅក្នុងបរិយាកាសមួយដែលមានពណ៌បៃតង និងសុវត្ថិភាព សមស្របតាមបទដ្ឋានកម្ពុជា ដើម្បីសម្រេចបាននូវបទពិសោធន៍ និងគុណភាពប្រសើរបំផុត។ យើងយល់ពីទិសដៅដែលកម្ពុជាកំពុងឆ្ពោះទៅមុខ និងជំនាញដែលយើងត្រូវការដើម្បីនាំយើងទៅកាន់ទីនោះ។

ដុនបូស្កូកម្ពុជាបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩០ និងបានបង្កើតបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយដល់យុវជនដែលងាយរងគ្រោះបំផុតមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ក្រៅពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនៅរាជធានីភ្នំពេញ ដុនបូស្កូ បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប៕ វឌ្ឍនា


ចែករំលែក៖