ព័ត៌មានទាន់ហេតុការណ៍៖

មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះចែកអំណោយជូនគ្រួសារទីទ័លក្រ៥គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថក្រុងចំនួន៩នាក់ រថយន្តចំនួន២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអហក្រុងប៉ោយប៉ែត បានចុះចែកអំណោយជូនគ្រួសារទីទ័លក្រ ចំនួន៥គ្រួសារ ។

គ្រួសារទីទ័លក្រចំនួន៥គ្រួសារនោះរួមមានៈ គ្រួសារឈ្មោះ សឿន សុធា ភេទស្រី អាយុ៤០ ឆ្នាំរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, គ្រួសារឈ្មោះ ទូច សោភ័ណ្ឌ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, គ្រួសារឈ្មោះ យឹម យន ភេទស្រី អាយុ៧៥ឆ្នាំរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, គ្រួសារឈ្មោះ ហុឹម សុផានី ភេទស្រីអាយុ៧០ឆ្នាំរស់នៅភូមិ ក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងគ្រួសារ ឈ្មោះ ស្រី កុសល ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

គ្រួសារទីទ័លក្រទាំង៥នោះ ក្នុង១គ្រួសារ ទទួលអំណោយរួមមាន៖ ប្រាក់១០ម៉ឺនរៀល , អង្ករ៥០គីឡូក្រាម, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, ត្រីខ០១យួរ, អំបិល០១គីឡូក្រាម និងស្ករស ០១គីឡូក្រាម ៕