ព័ត៌មានទាន់ហេតុការណ៍៖

មួយពព្រិចភ្នែកភ្លើងឆេះផ្ទះ២ល្វែងនិងទ្រព្យសម្បត្តិអស់គ្មានសល់

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ន២ល្វែង ក្នុងនោះផ្ទះ ១ល្វែងមាន៥បន្ទប់ សម្រាប់ជួល និងមួយល្វែងទៀតសម្រាប់លក់ដូរ នៅក្នុងដីឡូត៍មួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះ អស់ទ្រព្យសម្បត្តិ គ្មានសល់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ប៉ុន្តែពុំមាននរណាម្នាក់ រងគ្រោះថ្នាក់ដោយអគ្គីភ័យឆាបឆេះនេះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តចុះបញ្ជាផ្ទាល់ និងបានដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ភឹង សម្បត្តិ ស្នងការរងនៃការិយាល័យនគរបាល បង្ការ ពន្លត់ អគ្គីភ័យ និង សង្គ្រោះនៃស្នងការនគរបាលខេត្ត បានសហការជាមួយសមត្ថកិច្ចជាច្រើន នាំយករថយន្តពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្ត ចំនួន៤គ្រឿង ជួយពន្លត់ អគ្គីភ័យ ដែលកំពុងឆាបឆេះផ្ទះ ប្រជាពលរដ្ឋ ដែលបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង ឆ្លងចរន្តអគ្គីសនី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ សួន កុសល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងឡាន ដែលត្រូវជាកូនធម៌ម្ចាស់ផ្ទះ ឲ្យមើលការខុសត្រូវ ផ្ទះជួល បច្ចុប្បន្នរស់នៅក្រុមទី១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប គាត់បានចាក់សោទ្វារ ចេញទៅកម្មវិធីនៅខាងក្រៅ នៅតែអ្នកជួលផ្ទះតែប៉ុណ្ណោះ។ ចំណែកការខូចខាតទ្រព្យមាន៖ ផ្ទះ២ល្វែង រថយន្តម៉ាក ទីកូ២គ្រឿង, ទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង ផ្ទះជួល ១ល្វែង មាន ៥បន្ទប់ ក្នុង១បន្ទប់ទំហំ 4,5ម៉ែត្រ x6ម៉ែត្រ ធ្វើអំពីថ្ម ប្រក់សង្ក័សី និង ផ្ទះ១ល្វែងទៀត សម្រាប់នៅលក់ដូរនោះ មានទំហំ 5ម៉ែត្រx6ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងឈើ ប្រក់សង្ក័សី , និងរោងដាក់ឡាន ឆេះអស់អស់ទាំងស្រុង) ក្នុងករណីគ្រោះអគ្គីភ័យសមត្ថកិច្ចប្រើប្រាស់ទឹកអស់៤ រថយន្តទើបអាចគ្រប់គ្រោងអគ្គីភ័យរលត់ជាស្ថាពរបាន ៕ ប៊ុនរិទ្ធី

NKD-36x6_outline