ព័ត៌មានទាន់ហេតុការណ៍៖

មេគយច្រកភ្នំដីឃុបឃិតជាមួយពួកឈ្មួញនាំម៉ូតូចូលអត់បង់ពន្ធ

ខេត្តបាត់ដំបង៖ ក្រោយពីផ្ទុះរឿងនាំ អេស្កាវ៉ាទ័រចូលតាមច្រកភ្នំដី ស្រុកសំពៅ លូន ខេត្តបាត់ដំបងមិនបង់ពន្ធឲ្យរដ្ឋគ្រប់ ចំនួនហើយនោះ ពេលនេះបានផ្ទុះរឿងថ្មី មួយទៀតហើយគឺមានការឃុបឃិតគ្នានាំ ម៉ូតូចូលពីថៃមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់។ ប៉ុន្តែមេគយប្រចាំច្រកមួយនេះបានបដិសេធ ដោយសំអាងថា ការនាំម៉ូតូចូលមានចំណារ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ។

គួរបញ្ជាក់ថា ច្រកភ្នំដីស្ថិតក្នុងស្រុក សំពៅលូន ខេត្តបាត់ដំបង ពេលនេះកំពុងតែល្បីឈ្មោះខាងចរាចរមុខទំនិញមិនបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ពិសេសម៉ូតូតែម្ដង។ ច្រកមួយនេះក៏មានការរិះគន់មន្រ្តីប្រចាំ

នៅតំបន់នោះដែរថាបានឃុបឃិតនឹងឈ្មួញកេងប្រវ័ញ្ជលុយរដ្ឋបិទបាំងអំពើពុករលួយយ៉ាងល្អ ។

ប្រភពបង្ហើបថា នៅពេលឈ្មួញនាំម៉ូតូចូលមកពីថៃតាមច្រកមួយនេះម៉ូតូខ្លះក៏ត្រូវបានគេបញ្ជូនមកភ្នំពេញ(មានក្រដាសពន្ធត្រឹមត្រូវ) និងម៉ូតូខ្លះវិញត្រូវបានគេបញ្ជូនទៅក្នុងទីតាំងលក់ម៉ូតូក្នុងតំបន់នោះ(គេចពន្ធ)។ ប៉ុន្តែចំណុចទាំងនេះត្រូវបានលោក អ៊ុយ វិត ច្រានចោលថា ម៉ូតូសុទ្ធតែបញ្ជូន មកភ្នំពេញហើយបង់ពន្ធត្រឹមត្រូវ ។

លោក អ៊ុយ វិត ប្រធានសាខាគយ និង រដ្ឋាករប្រចាំច្រកភ្នំដី ស្រុកសំពៅលូន ខេត្ត បាត់ដំបងបានឲ្យដឹងថា តាំងពីលោកឡើង កាន់តំណែងជិត២ខែមកមិនមានមុខទំនិញ មួយណាមិនបង់ពន្ធនោះទេ ពិសេសម៉ូតូ។

NKD-36x6_outline

លោកបានបន្តថា ម៉ូតូនាំចូលសុទ្ធតែ មានក្រដាសពន្ធត្រឹមត្រូវនិងមានចំណារពីអគ្គនាយករងគយ និងរដ្ឋាករលោក ងួន ចន្ទរិទ្ធ ដោយមានក្រុមហ៊ុនចំនួន៤កំពុង នាំចូលក្នុងនោះក្រុមហ៊ុន មែន រិទ្ធី, វណ្ណេត, ជីអឹម និងក្រុមហ៊ុន DLR CAMBODIA ។ ប៉ុន្តែលោក អ៊ុយ វិត មិនបានបរិយាយពី តួលេខក្នុងមួយថ្ងៃៗម៉ូតូចំនួនប៉ុន្មានដែលត្រូវនាំចូលនោះទេ ដោយបញ្ជាក់ថានៅ ច្រកភ្នំដីតឹ្រមរយៈពេល១៨ថ្ងៃគិតចាប់តាំង ពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ទទួលបានលុយដែលគេបង់ពន្ធប្រមាណ៩០ភាគរយ ពោលគឺជិត២ពាន់លាន រៀល ៕ សហការី