ព័ត៌មានទាន់ហេតុការណ៍៖

មេឃខៀវដេញថ្លៃ Eden Hazard ពីតោខៀវ១៥០លានផោន

អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guadiola បានស្នើឲ្យក្រុមត្រៀមទឹកប្រាក់ ១៥០លានផោនដើម្បីដេញថ្លៃយក Eden Hazard មកចូលរួមនៅរដូវក្តៅខាងមុខ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានចាត់ទុកខ្សែបម្រើ Hazard គឺជាជម្រើស ទី១ដែលលោកគាត់ មានជំនឿថារូបគេនឹងអាចជួយលើកកម្ពស់ទម្រង់ លេងរបស់ក្រុមឡើងថែមមួយកម្រិតទៀត។

ខ្សែបម្រើ Hazard កីឡាករអន្តរជាតិបែលហ្សិកវ័យ២៧ឆ្នាំរូបនេះ បានបដិសេធមិនទាន់បន្តកុងត្រាថ្មីជាមួយក្រុម Chelsea នោះទេ ខណៈក្រុមកំពូលតារាង Man City បានត្រៀមសំណើដើម្បីផ្តួលក្រុមក្រុម Real Madrid ចុះហត្ថលេខាយក Hazard មកកាន់ទឹកដី Emirate Stadium ឲ្យបាន។

សូមបញ្ជាក់ថា លោក Pep Guadiola អតីតអ្នកចាត់ការទូទៅក្រុម Barcelona និង Bayern Munich បានខកបំណងក្នុងការនាំយកខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុម Arsenal ដោយហេតុផលហិរញ្ញវត្តុ ប៉ុន្តែក្រុមនៅមានសង្ឃឹម និងបង្វែឱកាសដើម្បីនាំយកខ្សែ Hazard ជាមួយទឹកប្រាក់ត្រៀមដេញថ្លៃ ១៥០លានផោន ខណៈក្រុម Real Madrid ក៏បានបង្ហាញការចង់បានកីឡាករឆ្នើមរូបនេះផងដែរ ៕ ដេវីត