ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មេចែកចាយ ជួញដូរគ្រឿងញៀនម្នាក់និងបក្ខពួក៨នាក់ត្រូវសមត្ថកិច្ចបង្រ្កាប

ខេត្តកំពង់ឆ្នាំង៖ មេចែកចាយ និង ជួញដូរគ្រឿងញៀនម្នាក់និង បក្ខពួ៨នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមទាំងនេះបានណាត់គ្នាធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសាសស្រ្តក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និង ស្រុកទឹកផុស ដែលប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានសហការជាមួយនិងនគរបាលមូលដ្ឋាន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ១.ឈ្មោះ ម៉ូ ភត្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាមេជួញដូរ (មុខរបរកម្មករ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង) ជាមុខសញ្ញាដែលសមត្ថកិច្ចតាមចាប់ជាយូណាស់មកហើយ ។ ២ . ឈ្មោះសុះ កេងបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជួញដូរ និងប្រើប្រាស់ (មុខេបរកាប់គោ រស់នៅភូមិព្រៃពីស ឃូកស ស្រុកកំពង់ត្រឡាច) ។ ៣ .ឈ្មោះយឹម បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ សមគំនិតជួញដូរ និងប្រើប្រាស់(មុខរបរកម្មករ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ) ។ ៤. ឈ្មោះស៊ឹង ចាន់ថន ភេទប្រុស អាយុ២៧ឆ្នាំ ប្រើប្រាស់ (មុខរបរ កម្មករ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង) ។ ៥.ឈ្មោះស្រ៊ុន គឹមហួរភេទប្រុស អាយុ៣២ឆ្នាំ ប្រើប្រាស់ (មុខរបរកម្មក រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង) ។ ៦.ឈ្មោះ រ៉ន ចាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ប្រើប្រាស់(មុខរបរកម្មករ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង) ។ ៧.ឈ្មោះ ជួន សុខរដ្ឋាភេទប្រុស អាយុ២៣ឆ្នាំ ប្រើប្រាស់( មុខរបរកសិករ រស់នៅភូមិថ្មរាប ឃុំបន្ទាលព្រាល ស្រុករលាប្អៀរ ៨.ឈ្មោះ អ៊ុង រ៉ាវី ភេទប្រុស អាយុ៣២ឆ្នាំប្រើប្រាស់(មុខរបរជាងផ្សារដែក រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង) ។ ៩ ឈ្មោះ រិន សុវណ្ណរ៉ា ភេទប្រុស អាយុ២៣ ប្រើប្រាស់ (មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង) ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាង មានថ្នាំញៀន ៤កញ្ចប់ធំ ទូរស័ព្ទដៃ៦គ្រឿង និង ម៉ូតូ៤គ្រឿងផងដែរ ។

ជនសង្ស័យទាំង៩នាក់នេះត្រូវបានសមត្ថិកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា