ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មេច្រកអន្តរជាតិអូស្មាច់ឡើងថ្មី លោកហួ ដារារិទ្ធ និងបសុពេទ្យខេត្តឧត្តរមានជ័យ បើកដៃឲ្យមានការនាំចូលសត្វមាន់រស់អត់ច្បាប់រាប់តោនក្នុងមួយថ្ងៃពីប្រទេសថៃ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា សត្វមាន់រស់មិនក្រោមពី៨តោនក្នុងមួយថ្ងៃ កំពុងតែធ្វើចរាចរណ៍ នាំចូលអត់ច្បាប់ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ ។

ដោយមានការចោទ និងសង្ស័យថា មានការឃុបឃិត និងត្រូវរ៉ូវគ្នាជាមួយលោក ហួ តារ៉ារិទ្ធ ប្រធានស្នាក់ការច្រកទ្វាររ និងលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុពេទ្យខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចប្រចាំនៅច្រកទ្វាររអន្តរជាតិអូស្មាច់បានលួចខ្សឹបប្រាប់ថា មានមេឈ្មួញធំៗចំនួន៦នាក់ បាននាំចូលសត្វមានរស់អត់ច្បាប់ពីប្រទេសថៃ ដោយលក់បន្ដឲ្យឈ្មួញមកពីទីក្រុងភ្នំពេញ ចំនួន១០នាក់ ដឹកជញ្ជួនមិនក្រោមពី៨តោននោះទេ ហើយយកទៅចែកចាយនៅស្ទើរទូទាំងប្រទេស ជាពិសេសក្នុងទីក្រុងភ្នំពេញទាំងមូល ។

បើតាមអាជីវកររកស៊ីដឹកសត្វមាន់បានឲ្យដឹងថា ពួកគាត់ត្រូវបានខាងពេទ្យសត្វតម្រូវឲ្យពួកគាត់ បងប្រាក់ក្រោមតុដល់មន្រ្ដីកិច្ចសន្យាពេទ្យសត្វ ម្នាក់ឈ្មោះ ថន ក្នុងជីវករម្នាក់មួយលានប្រាំសែនរៀល(១.៥០០.០០០៛) ក្នុងមួយខែ ក្នុងការធ្វើអាជីវកម្មដឹកជញ្ជូនសត្វឆ្លងដែនអ ត់ច្បាប់ ។

លោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្ម និងបសុពេទ្យ មិនបានឆ្លើយបំភ្លឺជុំវិញករណីខាងលើបានទេ នៅព្រឹកថ្ងៃទី១៤ ខែមីនា ដោយលោកថា ជាប់រវល់ប្រជុំ ។ ដោយឡែកលោកហួ ដារ៉ារិទ្ធ ប្រធានស្នាក់ការច្រកទ្វារ ទូរស័ព្ទមិនអាចទំនាក់ទំនងបាន ៕ ប៉ែន នួន