ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើងថ្កោលទោសការដាក់ទណ្ឌកម្មរបស់អាមេរិក

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៧ខែសីហាបានផ្សាយថា មេដឹក នាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាន ថ្កោលទោសយ៉ាងខ្លាំងដល់ការដាក់ទណ្ឌកម្ម របស់អាមេរិកមកលើប្រទេសរបស់ លោក ។

នៅក្នុងជំនួបជាមួយកម្មករសំណង់ ក្នុងដំណើរទៅត្រួតពិនិត្យការដ្ឋានតំបន់កម្សាន្ត នៅឆ្នេរសមុទ្រ Wonsan Kalmaនៅទីក្រុង ឆ្នេរសមុទ្រ Wonsan ភាគខាងកើតកូរ៉េ ខាងជើង មេដឹកនាំគីម ជុងអ៊ុន បានចោទប្រកាន់អាមេរិកថាបានចងគំនុំរកគ្រប់មធ្យោបាយដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។

លោកគីមបញ្ជាក់ថា តំបន់ទេសចរណ៍ Wonsan Kalmaជាទ្រង់ទ្រាយធំ គឺជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម ដែល កូរ៉េខាងជើងទទួលរង ។ការសម្រេច គម្រោងខាងលើ ក្នុងពេលប្រទេសជាតិ ជួបវិបត្តិ គឺជាការបង្ហាញពីសាមគ្គីភាព របស់ពលរដ្ឋកូរ៉េខាងជើង ក្នុងការឆ្លងផុត រាល់ឧបសគ្គ។

កូរ៉េខាងជើង បានអនុវត្តទៅតាមសេច ក្តីប្រកាសរួម នៅក្នុងជំនួបជាមួយប្រធានាធិបតីត្រាំនៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ដោយបានលុបចោលទីតាំង សាកល្បងបរមាណូ និងមីស៊ីល ។ ប៉ុន្តែ អាមេរិក វិញមិនបានអនុវត្តនោះឡើយ ដោយនៅតែរឹតបន្តឹងទណ្ឌកម្ម ទៅលើកូរ៉ េខាងជើងដដែល ។

បើទោះជារងការដាក់ទណ្ឌកម្មពីអាមេ រិកក្តី ក៏កូរ៉េខាងជើងនិងកូរ៉េខាងត្បូង មានទំនាក់ទំនងកាន់តែប្រសើរនឹងគ្នា ក្នុងនោះមានទាំងកិច្ចពិភាក្សាមន្ត្រីជាន់ខ្ពស់ស្តីពី គម្រោងបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមូន ជេអីុន ទៅកាន់ទីក្រុងព្យុងយ៉ាង។

ជាមួយគ្នានេះ ក្រសួងការពារជាតិ កូរ៉េ ខាងត្បូង បានប្រកាសថា ប្រទេសកូរ៉េខាង ជើង និង កូរ៉េខាងត្បូង ទើបបានស្តារ ឡើងវិញ នូវខ្សែទំនាក់ទំនងយោធាមួយ នៅតាមតំបន់ឆ្នេរភាគ ខាងកើត ដែលអាច គាំទ្រដល់ការដឹកជញ្ជូន និងការទាក់ទងគ្នា សម្រាប់ពិធីជួបជុំគ្រួសារ នាពេលខាងមុខ នេះ។

យោងតាមប្រភពព័ត៌មាន ពីកាសែត សហរដ្ឋអាមេរិក ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ការស្តារឡើងវិញនូវបណ្ដាញកាប្លិ៍អុបទិកនេះ នឹងធ្វើឲ្យទំនាក់ទំនងគ្នា តាមការហៅ ទូរស័ព្ទ និងផ្លាស់ប្តូរឯកសារតាមទូរសារ រវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង សម្រាប់គម្រោងអន្តរកូរ៉េនាពេលអនាគត។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ខ្សែ បណ្ដាញទំនាក់ទំនងនៅភាគខាងកើតនេះ បានខូចដំណើរការ ក្នុងហេតុការណ៍ភ្លើង ឆេះភ្នំមួយ កាលពីឆ្នាំ២០១០ ហើយមិន បានជួសជុលឡើងវិញ ព្រោះតែភាពតាន តឹង បានកើនខ្លាំងឡើង ស្របពេលកូរ៉េខាងជើងធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា ការជួសជុលនេះ គឺជាជំហានមួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងយោធា និងស្តារឡើងវិញនូវទំនុកចិត្តចំពោះគ្នានឹងគ្នា រវាងកូរ៉េខាងជើង នឹង កូរ៉េខាងត្បូងចំណែកខ្សែ បណ្ដាញទំនាក់ ទំនង នៅតាមតំបន់ឆ្នេរភាគខាងលិច បានជួសជុលឡើងវិញ កាលពីខែកក្កដា៕ ម៉ែវ សាធី