ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេសជាអ្នករៀបចំធ្វើឃាតប្រធានាធិបតីវេណេហ្សុ៊យអេឡា

ពាក់ព័ន្ធនឹងការធ្វើឃាតប្រធានាធិបតីវេណេហ្សុ៊យអេឡាមិនបានសម្រេចកាលពីថ្ងៃទី៤ ខែសីហា សារព័ត៌មានរ៉យទ័របាន ផ្សាយថា អតីតមេបញ្ជាការប៉ូលិសក្រុង មួយរបស់វេណេហ្ស៊ុយអេឡា និងជាសកម្មជនប្រឆាំងរដ្ឋាភិបាលម្នាក់បាននិយាយថា លោកបានជួយរៀបចំប្រតិបត្តិការវាយ ប្រហារដោយយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះនៅអំឡុងព្យុហយាត្រាយោធាក្នុងទី ក្រុងការ៉ាកាស់ កាលពីថ្ងៃអាទិត្យចុង សប្ដាហ៍កន្លងទៅ ដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ ហៅថាជាការប៉ុនប៉ងធ្វើឃាត។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក សាល់វ៉ាតូរ៉េ ឡាក់ឈែស (Salvatore Lucchese) ជាសកម្មជនម្នាក់ដែល ធ្លាប់ជាប់ពន្ធនាគារ និងកំពុងរស់នៅក្នុង ប្រទេសកូឡុំប៊ីបានអះអាងថា លោកគឺជាអ្នករៀបចំការវាយប្រហារប្រឆាំងនឹងលោក ម៉ាឌូរ៉ូ ដោយមានជំនួយពីក្រុមប្រឆាំង រដ្ឋាភិបាលមួយមានឈ្មោះ Resistance ឬ«ចលនាតស៊ូ» ដែលប្រមូលផ្ដុំទៅដោយ ក្រុមនិស្សិត អតីតមន្ត្រីយោធា និងសកម្ម ជន រៀបចំធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋា ភិបាលទីក្រុងការ៉ាកាស់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

តែទោះជាយ៉ាងណាក៏ដោយ លោក Lucchese មិនបានបញ្ជាក់លម្អិតពីតួនាទី របស់លោក និងពីអ្នកពាក់ព័ន្ធដទៃទៀត នោះទេ ដើម្បីការពារអត្តសញ្ញាណរបស់ អ្នកទាំងនេះ។ រីឯខាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីនោះដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីវេណេ ហ្សុ៊យអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន អះអាងថា លោកមានភស្ដុតាងដែលអាច បញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតរូបលោក ហើយ សន្យាថា នឹងបញ្ចេញភស្តុតាងទាំងនេះ ក្នុងពេលឆាប់ៗ។ លោក ម៉ាឌូរ៉ូ ថ្លែងបែប នេះកាលពីថ្ងៃអង្គារ នៅលើ Twitter ក្រោយ ប៉ូលិសវេណេហ្សុ៊យអេឡាចាប់បានជន សង្ស័យ៦នាក់៕ ម៉ែវ សាធី