ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំគណបក្សសាធារណរដ្ឋ៖ លោក ត្រាំ ទទួលប្រាក់ពីលោក ពូទីន

មេដឹកនាំក្រុមភាគច្រើនរបស់គណបក្ស សាធារណរដ្ឋអាមេរិកនៅក្នុងសភាលោក Kevin Cmcarthy បានបញ្ជាក់ថា លោក ត្រាំ អាចបានទទួលប្រាក់ពីប្រធានាធិបតី រុស្ស៊ី នៅ ខែមិថុនា ឆ្នាំ២០១៦។

សារព័ត៌មាន The Washington Post នៅថ្ងៃទី១៧ ខែឧសភា បានដកស្រង់សម្តី លោក Kevin Cmcarthy បានឲ្យដឹងថា ប្រធានាធិបតីពូទីន ដូចជាបានប្រគល់ ប្រាក់ឲ្យមនុស្ស២នាក់ ក្នុងនោះគឺលោក ត្រាំ និងតំណាងរាស្ត្រមកពីគណបក្ស សាធារណរដ្ឋ លោក Dana Rohrabacher មកពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលជាបុគ្គល គាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសរុស្ស៊ី។

ការបញ្ជាក់របស់លោក Kevin Cmcarthy បានធ្វើឲ្យតំណាងរាស្ត្រមួយចំនួនផ្ទុះ សំណើច ប៉ុន្តែលោកបញ្ជាក់ថា «ហ៊ាន ស្បថចំពោះមុខព្រះ»។

ការសន្ទនាខាងលើត្រូវបានថតសំឡេង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដែលសារព័ត៌មាន Washington post ទទួលបាន។ ក្នុងនោះមានទាំងសម្តីរបស់ ប្រធានរដ្ឋសភា Paul D Ryan និងសមាជិក គណបក្សសាធារណរដ្ឋផ្សេងទៀតផងដែរ។

ការលើកឡើងរបស់លោក Kevin Cm carthy កើតឡើងចំពេលដែលលោកត្រាំ ដកហូតតំណែងប្រធាន FBI ដែលជាការ បញ្ចប់ទៅលើទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ី ក្រោមការដឹកនាំរបស់លោកត្រាំ។

នៅពេលនេះដែរលោកត្រាំបានផ្អាក ការងាររដ្ឋអាជ្ញាដែលតាមដានសកម្មភាព ស្រាវជ្រាវចោទប្រកាន់រុស្ស៊ីថាបានជ្រៀត ជ្រែកចូលក្នុងការបោះឆ្នោតអាមេរិក។ ការ ផ្អាកអតីតប្រធាន FBI លោក Robert Mueller ធ្វើឡើងតាមការចង់បានរបស់រដ្ឋា ភិបាលអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី១៧ ខែឧសភា បានបញ្ជាក់ថា អតីតប្រធាន FBI លោក Robert Mueller ធ្វើជារដ្ឋអាជ្ញាទទួលខុសត្រូវស្រាវជ្រាវការ ចោទប្រកាន់ ជ្រៀតជ្រែករបស់រុស្ស៊ីចូលក្នុង ការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។

នៅពេលនេះដែរគណៈកម្មាធិការយុត្តិ ធម៌នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបាន ធ្វើការកោះហៅ លោក James Comey អតីតប្រធាន FBI ដើម្បីចូលមកបំភ្លឺជុំ វិញរឿងសម្រេចចិត្តរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានបណ្តេញ លោកចេញពីមុខតំណែង ។

NKD-36x6_outline

កាលពីថ្ងៃទី១៧ ខែឧសភា សមាជិក ព្រឹទ្ធសភាជាន់ខ្ពស់ចំនួន២រូប ដែលជា សមាជិកនៃក្រុមគណៈកម្មាធិការ ក្នុងនោះ មានលោក Sens. Chuck Grassley និង លោក Dianne Feintein បានផ្ញើលិខិតមួយ ច្បាប់ជូនចំពោះលោក Comey ដើម្បីអញ្ជើញ មកចូលរួមស្រាយបំភ្លឺចំពោះខ្លួនគាត់អំពី រឿងស៊ើបអង្កេតក្នុងការជ្រៀតជ្រែកពី សំណាក់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះ ឆ្នោត និងបច្ចុប្បន្ននេះការស៊ើបអង្កេតរឿង សាររបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នោះត្រូវបានបញ្ចប់ទាំងស្រុងហើយដែរ ។

សមាជិកព្រឹទ្ធសភា២រូបខាងលើបាន សរសេរនៅក្នុងលិខិតនោះថា “យើងទាំង អស់គ្នាសូមធ្វើការអញ្ជើញអ្នក ដើម្បីចូល រួមបកស្រាយជាសាធារណៈសម្រាប់ការ វិនិច្ឆ័យពីគណៈកម្មាធិការព្រឹទ្ធសភាអំពី រឿងរ៉ាវ នៃការបណ្តេញចេញពីមុខ តំណែងជានាយក FBI និងប្រតិកម្មរបស់ អ្នកជាមួយនឹងលោក ត្រាំ និងក្រុមមន្ត្រី រដ្ឋបាលរបស់លោក អូបាម៉ា ដែលក្នុងនាម ​FBI បើកការស៊ើបអង្កេតជុំវិញទំនាក់ ទំនងរុស្ស៊ី និងការស៊ើបអង្កេតអីុម៉ែល របស់លោកស្រី គ្លីនតុន” ។

យោងតាមលិខិតអញ្ជើញនោះដែរ ពេលវេលា និងកាលបរិច្ឆេទមិនទាន់បាន កំណត់ច្បាស់អំពីសវនាការនៅឡើយទេ។

បច្ចុប្បន្នប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រឈមនឹងរឿងអាស្រូវជាបន្តបន្ទាប់ ពិសេសក្រោយពេលដែលលោកដក តំណែងប្រធាន ធ្វើឲ្យពលរដ្ឋអាមេរិកយល់ ថា ជាការបំបិទការស្រាវជ្រាវលើទំនាក់ ទំនងរវាងរដ្ឋាភិបាលត្រាំនឹងរុស្ស៊ី។

នៅពេលនេះពលរដ្ឋអាមេរិកជាច្រើន ក៏ដូចជាគណបក្សប្រជាធិបតេយ្យបានស្នើ ឲ្យសភាចោទប្រកាន់ទោសប្រធានាធិបតី ត្រាំ ពីបទក្បត់ជាតិក្រោយពេលដែលលោក ត្រាំទម្លាយរឿងសម្ងាត់របស់ជាតិឲ្យភាគី រុស្ស៊ី ដឹងក្នុងនោះមានពាក់ព័ន្ធនឹងក្រុមភេរវ កម្មផងដែរ៕ ម៉ែវ សាធី