ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

មេដឹកនាំហ្វីលីពីនទីពីរ ចង់ប្តូរឈ្មោះ ប្រទេស​

ចែករំលែក៖

កន្លងមក អតីតប្រធានាធិបតី Ferdinand Marcos ក៏បានបង្ហាញពីគោលបំណង​ផ្លាស់ប្តូរឈ្មោះប្រទេស ហ្វីលីពីន ផងដែរ តែមិនបានសម្រេច ។ មកទល់ពេលនេះ ប្រធានាធិបតី ឌូទើទេ ក៏បង្ហាញពីគោលបំណងផ្លាស់ប្តូរឈ្មោះ ដើម្បីលុបដានអតីតកាលនៃអាណានិគមន៍របស់ស្តេចអេស្ប៉ាញ​។

កាលពីថ្ងៃទី​១២ ខែកុម្ភៈ កន្លងមក ប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte ​បានបង្ហាញពីគោលបំណង​ផ្លាស់ប្តូរឈ្មោះប្រទេស ពីហ្វីលីពីន ទៅជា​ មហាលីកា (Maharlika)ដើម្បីលុបបំបាត់ទាំងស្រុង នូវស្លាក់ស្នាមកាលពីសម័យ​អាណានិគមន៍។

សារព័ត៌មាន​ Bloomberg បានផ្សាយថា នេះមិនមែនជាលើកទីមួយឡើយដែល ហ្វីលីពីនចង់ផ្លាស់ប្តូរ ឈ្មោះប្រទេស ។កន្លងមក​អតីតមេដឹកនាំ លោក​ Ferdinand Marcos ​ក៏បានបង្ហាញពីគោលបំណង ផ្លាស់ប្តូរឈ្មោះប្រទេស ទៅជាប្រទេស​«​ Maharlika » ។ លោក​ Ferdinand Marcos ជាមេដឹកនាំទីមួយដែល បានបង្ហាញពីគោលបំណងប្តូរឈ្មោះប្រទេស។

ឈ្មោះហ្វីលីពីនបច្ចុប្បន្ន យកឈ្មោះតាម​ស្តេច​ Philip II ​របស់ប្រទេសអេស្ប៉ាញ​។ ហ្វីលីពីនជាអតីត​អណានិគមន៍របស់អេស្បាញ​អស់រយៈពេលជាង ៣០០ឆ្នាំ​ ក្នុងសតវត្សរ៍ទី​១៦ ។

នៅពេលនេះដែរ តំណាងរាស្ត្រ​ Tito Sotto ​បានលើកឡើងថា​ប្រសិនបើការផ្លាស់ប្តូរ​ឈ្មោះប្រទេសនោះ រដ្ឋធម្មនុញ្ញក៏នឹងត្រូវសសេរឡើងវិញផងដែរ ៕


ចែករំលែក៖