ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

មេដឹកនាំអាមេរិក កូរ៉េខាងជើង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ទើបតែបានចុះត្ថលេខាទៅលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្រោមវត្តមានរបស់អ្នកសារព័ត៌មានជាច្រើន ។

ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា លោក និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានចុះហត្ថលេខា លើសេចក្តីសម្រេចដ៏សំខាន់មួយ ។ «យើងបានចុះហត្ថលេខាលើឯកសារសំខាន់ យើងមានពេលវេលាដ៏អស្ចារ្យ , មានទំនាក់ទំនងដ៏ល្អប្រសើរបំផុត ។ អ្វីគ្រប់យ៉ាងនឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទកាសេត នាពេលបន្តិចទៀត» ។

នៅពេលដែលសារព័ត៌មានសួរថា តើមេដឹកនាំ គីម ជុងអ៊ុន យល់ព្រមបោះបង់អាវុធបរមាណូដែរឬទេ ប្រធានាធិបតី ដូណាល់ ត្រាំ បានញ្ជាក់ថា «យើងបានចាប់ផ្តើមដំណាក់កាលនោះ យ៉ាងឆាប់រហ័សបំផុត» ។ លោកប្រធានាធិបតីអាមេរិកបញ្ជាក់ថា នឹងមានជំនូបជាមួយលោកគីម ជុងអ៊ុន ជាច្រើនលើកទៀត នៅពេលអនាគត ។

លោកគីម ជុងអ៊ុន ក៏បានបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរ មានជំនួបជាប្រវត្តិសាស្ត្រ ហើយយើងបានសម្រេច បោះបង់ចោលអតីតកាលឆ្ពោះទៅរកការចាប់ផ្តើមថ្មី ៕ ម៉ែវ សាធី