ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

មេត្តាគោរពច្បាប់ចរាចរណ៍ផង មើលចុះគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ១ រថយន្ត បុករថយន្ត ភាគីរងគ្រោះស្លាប់ទាំងអស់៦នាក់

ចែករំលែក៖

ខេត្តព្រៃវែង ៖ មនុស្សប្រុសស្រី ទាំងអស់ចំនួន៦នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងរថយន្តផង ខ្ទាតចេញក្រៅផង ដោយសាររថយន្តបែនដឹកដីបុកជាមួយរថយន្តហាយឡែនឌឺរពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ(៩១-៩២) នាវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មន្ត្រីនគរបាលចរាចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅនេះបង្កឡើងដោយរថយន្តបែនពាក់ស្លាកលេខ ខ.ម ៤-9457 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងបើកបរបញ្ជ្រាស់ទិសជាមួយរថយន្តភាគីរងគ្រោះ។
សមត្ថកិច្ចបន្តថា៖ ពេលបើកបរដល់ចំណុចកើតហេតុរថយន្តបែននេះបានរ៉េចង្កូតទៅបុករថយន្តជនរងគ្រោះម៉ាកហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AI-8096 ពេញទំហឹងធ្វើឲ្យផ្លោងធ្លាក់ផ្លូវ។

ប្រភពបន្តថា រថយន្តហាយឡែនឌ័របើកបរដោយលោក ប៉ែន សៅសុម៉េតធា ជាមន្ត្រីនរគបាលប៉ុស្តិ៍រដ្ឋបាលថ្កូវនៃអធិការដ្ឋានស្រុកកំពង់ត្របែក។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្តាលឲ្យអ្នកនៅលើរថយន្តហាយឡែនឌ័រស្លាប់៦នាក់ ប្រុស៤នាក់ ស្រី២នាក់បានស្លាប់ទាំងអស់ភ្លាមៗ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៦នាក់នោះរួមមាន៖ ឈ្មោះ ប៉ែន សៅសុម៉េតធា (ប្រុស), ឈ្មោះ ឃីម គា (ប្រុស), ឈ្មោះ ឌី វណ្ណៈ (ប្រុស), ឈ្មោះ ក្តាម (ប្រុស), ឈ្មោះ មោគ សុភាព (ស្រី), ឈ្មោះ ឡាយ ស្រីណិច (ស្រី)។

ក្រោយកើតហេតុអ្នកបើកបររថយន្តបែនបង្កហេតុបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ រីឯរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយជាក្រោយតាមនីតិវិធី៕  សហការី


ចែករំលែក៖