ព័ត៌មានទាន់ហេតុការណ៍៖

មេបក្សសង្គ្រោះជាតិប្រកាសបញ្ឈប់ការបង្កាត់ភ្លើងកំហឹងស្អប់ជាតិសាសន៍វៀតណាម

ភ្នំពេញ៖ ទីបំផុតមេដឹកនាំបក្សប្រឆាំង បានធ្លោយមាត់និយាយសារភាពចេញ ពីមាត់របស់ខ្លួនថា ខ្លួនពិតជាមាន កំហុសនយោបាយរយៈពេលជាច្រើន ទសវត្សកន្លងមកនេះ។ ការទទួល ស្គាល់កំហុសនេះបានធ្វើឡើងដោយ ផ្ទាល់ពីលោកកឹម សុខា តាមរយៈបទ សម្ភាសន៍ជាមួយកាសែតក្នុងស្រុកកាល ពីប៉ុន្មានថ្ងៃមុននេះ ។

ជារួមកំហុសនយោបាយធំៗរបស់ គណបក្សប្រឆាំងដែលគេមើលឃើញមាន ដូចជា៖

ទី១៖ ការធ្វើនយោបាយដោយប្រើការវាយប្រហារបុគ្គល៖ ចាប់តាំងពីចេះធ្វើបក្សប្រឆាំងពេលណាមកលោក សម រង្ស៊ី តែងប្រើប្រាស់នយោបាយវាយប្រហារបុគ្គលជាកត្តាចម្បងដើម្បីទាក់ទាញប្រជាប្រិយភាព ជាពិសេសការវាយប្រហារទៅលើ សម្តេចនាយករដ្ឋមន្ត្រីដែលជាគូប្រជែងដ៏មានសក្តានុពល ។

ទ្រឹស្តីរបស់លោក សម រង្ស៊ី និងសកម្ម ជនរបស់គាត់គឺ «បើចង់ល្បីក្នុងឆាកនយោបាយគឺទាល់តែហ៊ានវាយប្រហារបុរសខ្លាំង នាយករដ្ឋមន្ត្រី ហ៊ុន សែន»។ ដោយឈរ លើទ្រឹស្តីបែបនេះហើយទើបគណបក្ស ប្រឆាំងមិនដែលបានគិតពីគោលនយោ បាយ ឬជួយកសាងសមិទ្ធផលអ្វីជូនប្រជា ជន និងប្រទេសជាតិឡើយ។ មេដឹកនាំបក្ស ប្រឆាំងគិតតែពីដេករកនឹកពាក្យពេចន៍រិះ គន់វាយប្រហារបង្ខូចបង្កាច់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីគឺជាការស្រេច ។

ដោយសារតែទំនោរជ្រុលនិយមបែបនេះហើយបានជាលោក សម រង្ស៊ី ហ៊ាន រហូតដល់ប្រើពាក្យ «បើមានសែនអត់ស៊ី បើមានស៊ីអត់សែន»។ ទ្រឹស្តីនេះបានរុញ ច្រានឲ្យលោក សម រង្ស៊ី មិនអាចរស់នៅ ក្នុងស្រុកខ្មែរបានរហូតដល់សព្វថ្ងៃ បើទោះ ជាចុងក្រោយនេះគណបក្សសង្គ្រោះជាតិបានខិតខំកែមកនិយាយថា ខ្លួនមិនយកខ្មែរណាជាសត្រូវវិញក៏ដោយ។ ការកែពាក្យ បែបនេះក៏បានបង្ហាញថា គណបក្សនេះទើប តែដឹងខ្លួនខុស តែជាការដឹងខ្លួនជ្រុលពេល ទៅហើយ។

ទី២៖ បក្សប្រឆាំងប្រើនយោបាយបំផុសគំនិតញុះញង់ បំបែកបំបាក់ធ្វើឲ្យខ្មែរស្អប់ខ្ពើមគ្នា និងចងគំនុំជាមួយគ្នាកាន់តែខ្លាំងឡើងជាលំដាប់។ ជាក់ស្តែងសកម្មជន និង អ្នកគាំទ្រគណបក្សប្រឆាំងជាមនុស្សពូកែជាងគេខាងជេរប្រមាថមេដឹកនាំប្រទេស និងជេរប្រមាថ លាបពណ៌អ្នកណាដែល គាំទ្ររដ្ឋាភិបាល។ ពួកគេមិនបានយកខួរ ក្បាលគិតពីគោលនយោបាយគិតពីការ ជជែកវែកញែកដោយប្រើគំនិតជាធំឡើយ តែខួរក្បាលរបស់ពួកគេនឹកឃើញតែពាក្យជេរប្រមាថ និងលាបពណ៌។ ពាក្យជេរ ប្រមាថរបស់ពួកគេទៀតសោតមានគ្រប់ រសជាតិសូម្បីពាក្យដែលគេពិបាកនិយាយចេញតែពួកប្រឆាំងអាចនិយាយចេញបាន ដោយងាយ ។

អ្វីដែលកើតមានក្នុងបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ននេះគឺជាសមិទ្ធផលធនធានមនុស្សបង្កើតឡើងដោយបក្សប្រឆាំង។ ទោះបីជាចុងក្រោយនេះមេបក្សប្រឆាំង ដឹងខ្លួនខុសហើយខំកែមកនិយាយថា ត្រូវ ប្រជែងគ្នាលើគោលនយោបាយវិញក៏ដោយ ក៏នេះគ្រាន់តែពាក្យដោះសារគ្មានខ្លឹមសារអ្វីឡើយ។ តាមពិតសាជាតិពិតរបស់ពួកប្រឆាំងគឺនៅតែជាការជេរប្រមាថ មួល បង្កាច់បង្ខូចមេដឹកនាំប្រទេសដដែល។ អ្វី ដែលលោក សម រង្ស៊ី បន្តធ្វើរយៈពេលចុង ក្រោយនេះជាឧទាហរណ៍ជាក់ស្តែង។

ទី៣៖ ការធ្វើនយោបាយដោយយក ការបំផុសគំនិតស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ទៅលើជនជាតិវៀតណាម៖ តាំង ពីដើមរៀងមក គណបក្សប្រឆាំងតែងតែ យកការឃោសនាស្អប់ខ្ពើមជនជាតិវៀតណាមមកធ្វើជាគោលដើម្បីទាក់ទាញប្រជាប្រិយភាព។ គ្រប់ពេលវេលា និងគ្រប់ ទីកន្លែងគ្រប់ពាក្យសម្តីនិយាយចេញមកគឺ មេបក្សប្រឆាំងក៏ដូចជាសកម្មជនរបស់ខ្លួន មិនដែលភ្លេចពាក្យថា «យួន» ឬ«អាយ៉ង យួន» ម្តងណាឡើយ។ ទើបតែចុងក្រោយ នេះលោក កឹម សុខា សារភាពថា នេះជា នយោបាយខុសឆ្គងដែលបក្សប្រឆាំងត្រូវបញ្ឈប់។ ប៉ុន្តែនេះក៏ជាការដឹងខ្លួនជ្រុល ពេលដែរហើយដឹងខ្លួនតែមេបក្ស ចំណែក កូនចៅវិញនៅជេរយួនពេញៗមាត់ដដែល។

កំហុសទាំងបីយ៉ាងដូចបានលើកឡើងខាងលើគ្រាន់តែជាចំណុចធំៗដែលយើងគួររំលេចតែប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀតដែលបញ្ជាក់ពីកំហុសនយោ បាយរបស់បក្សប្រឆាំងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ដោយសារតែ ជាប់រវល់វក់វីនឹងគំនិតជ្រុលនិយមទាំងនេះ បានជាទីបំផុតគណបក្សប្រឆាំងគ្មានគោល នយោបាយជាក់លាក់ គ្មានធនធានមនុស្សល្អៗសម្រាប់ដឹកនាំ គ្មានទស្សនវិស័យអ្វីទាំង អស់ ពោលគឺប្រៀបបានទៅនឹងស្គរដែលឮសូរតែសំឡេងតែខាងក្នុងប្រហោងធ្លុង ។

ផ្ទុយពីគណបក្សប្រជាជនកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំប្រទេស ទោះជាក្នុងកាលៈទេសៈដ៏លំបាកនិងតានតឹងក៏គណបក្សកាន់អំណាចដ៏យូរមួយនេះនៅតែប្រកាសថា ខ្លួនជាគណបក្សដែល គ្រប់គ្នាអាចរស់នៅជាមួយគ្នាបាន។ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកដឹក នាំតែងតែទទូចឲ្យបក្សនយោបាយយក តម្រាប់តាមការផ្សាយពាណិជ្ជកម្មក្នុងមុខជំនួញដោយផ្សាយតែចំណុចល្អៗរបស់ ខ្លួនតែហាមមិនឲ្យវាយប្រហារដល់ទំនិញអ្នកដទៃ ។

គណបក្សកាន់អំណាចតែងតែប្រកាន់ជំហរចាត់ទុកប្រទេសជិតខាងជាមិត្ត និងជាកត្តាកំណត់សុខសន្តិភាពរបស់កម្ពុជា។ គោលនយោបាយរបស់បក្សប្រជាជនទាំងបីចំណុចដែលខុសស្រឡះពីគណបក្ស ប្រឆាំងគឺជាប្រៀបខ្លាំងដែលធ្វើឲ្យគណ បក្សនេះឈ្នះឆ្នោតជារៀងរហូតមក ។

បច្ចុប្បន្នគណបក្សប្រឆាំងបានដឹងខ្លួនខុស ហើយក៏ខំកែដោយបែរមកធ្វើដូច គណបក្សកាន់អំណាចដែរ។ ចំណុចដែល ដូចនោះគឺ៖

បក្សប្រឆាំងឥឡូវខំកែមកនិយាយថា មិនយកខ្មែរណាជាសត្រូវ បែរមកនិយាយពីការប្រកួតគ្នាដោយប្រើគោលនយោបាយ និងបញ្ឈប់ការបង្កាត់ភ្លើងកំហឹង ស្អប់ជាតិ សាសន៍យួន។ ប៉ុន្តែនេះជាការកែប្រែតែ សំបកក្រៅ និងជាការខំកែប្រែក្នុងស្ថាន ភាពហួសពេល និងគ្មានអ្វីថ្មីក្រៅពីយក តាមគណបក្សប្រជាជនដែលធ្វើជាយូរមក ហើយនោះឡើយ។ ម្យ៉ាងទៀតទម្រាំដឹង ខ្លួនគឺដល់ពេលដែលគណបក្សប្រជាជន កម្ពុជាមានសន្ទុះខ្លាំងឡើងវិញទៅហើយ។

ជាក់ស្តែងការបោះឆ្នោតឃុំសង្កាត់ចុងក្រោយនេះបញ្ជាក់ច្បាស់ណាស់ថា បក្សប្រជាជនបានស្ទុះឡើងវិញគួរឲ្យកត់សម្គាល់ ពោលគឺគណបក្សកាន់អំណាចប្រមូល បានអ្នកគាំទ្រថ្មី៣ សែននាក់ធៀបនឹងការ បោះឆ្នោតឆ្នាំ២០១៣។ ចំណែកប្រឆាំង វិញខកបំណងយ៉ាងខ្លាំងបំផុត ពីព្រោះ លទ្ធផលមិនបានដូចការរំពឹងទុកថាខ្លួននឹង ដណ្តើមយកតំណែងមេឃុំ ចៅសង្កាត់ ចំនួន៦០ភាគរយនោះឡើយ ។

រយៈពេល៤ឆ្នាំក្រោយការបោះឆ្នោតឆ្នាំ២០១៣គណបក្សកាន់អំណាចអាច ស្តារប្រជាប្រិយភាពវិញបាន។ ពីនេះដល់ ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សកាន់ អំណាចដែលកំពុងខិតខំធ្វើកំណែទម្រង់យ៉ាងសកម្មនោះត្រូវគេរំពឹងថា អាចដណ្តើម ប្រជាប្រិយភាពបានកាន់តែខ្លាំងថែមទៀត។ ដូច្នេះគេអាចវាយតម្លៃបានថា គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះឆ្នោតដឹកនាំ ប្រទេសជាបន្តក្នុងឆ្នាំ២០១៨ខាងមុខពីព្រោះគណបក្សនេះនៅតែជាជម្រើសមិនអាចខ្វះបានក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខអាចអនុញ្ញាតឲ្យខ្មែរគ្រប់និន្នាការ រស់នៅជាមួយគ្នាបានដោយសុខដុមរមនា។

ចំណែកបក្សប្រឆាំងវិញការចាញ់ឆ្នោតឆ្នាំ២០១៨ខាងមុខនេះគឺជាទឹកចុងក្រោយបង្អស់ហើយ ពីព្រោះទាំងអ្នកគាំទ្រក្នុង ប្រទេស និងក្រៅប្រទេសនឹងអស់ជំនឿ លើការសន្យា ហើយនឿយណាយក្នុងការគាំទ្រគណបក្សដែលចាញ់រហូតបែបនេះ។ ចំណែកមេដឹកនាំបក្សខ្លួនឯងក៏ប្រាកណាស់ ថានឹងខ្សោះខ្យល់តែត្រឹមនេះហើយ ៕ សូរ គងជ័យ