ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងកងអនុសេនាធំលេខ៥នៃសឹករងស្រុកត្រពាំងប្រាសាទនាំមន្រ្តីក្រោមឱវាទទៅវាយប្រជាពលរដ្ឋស្ទើរស្លាប់រួចប៉ុនប៉ងបាញ់សម្លាប់



ខេត្តឧត្តមានជ័យ: លោកស៊ុន បូរ៉ា មេបញ្ជាការរងកងអនុសេនាធំលេខ៥ នៃសឹករងស្រុកត្រពាំងបានដឹកនាំមន្រ្តីក្រោមឱវាទ និងបក្ខពួកមានគ្នាចំនួន៥នាក់ និងអាវុធម៉ាកអាការស្វាយបត់មួយដើម ទៅវាយតប់ប្រជាពលរដ្ឋម្នាក់ ស្ទើរស្លាប់ ស្ទើររស់ និងប៉ុនប៉ងបាញ់សម្លាប់បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា នៅនឹងផ្ទះពលរដ្ឋភូមិអូស្វាយ ឃុំអូស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ។

ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានកងកម្លាំងយោធាស្រុកត្រពាំងប្រាសាទខាងលើវាយធ្វើបាប និងប៉ុនប៉ងធ្វើឃាតខាងលើម្នាក់ ឈ្មោះផុន ម៉ាប់(ហៅខិល) អាយុ40ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

NKD-36x6_outline

ជនរងគ្រោះបានឲ្យដឹងថា រូបគាត់បាននិងកំពុងអង្គុយលេងនៅផ្ទះអ្នកជិតខាង ស្រាប់តែឈ្មោះ ស៊ុន បូរា ជាមេទាហានម្នាក់ បានបើករថយន្ដម៉ាវីហ្គោ ពណ៌ត្រីអ៊ី ចង្កូតស្ដាំ ស្លាកលេខ ខេមរភូមិន្ទ មានគ្នាប្រាំនាក់ និងកាំភ្លើងអាការស្វាយបត់មួយដើម មកដល់បានជេរប្រមាថ និងវាយតប់មកលើរូបគាត់ទាំងកម្រោល និងយកកាំភ្លើងពីរថយន្ដមកបាញ់សម្លាប់រូបគាត់ថែមទៀត តែសំណាងល្អ មានអ្នកស្រុកជួយឃាត់ទាន់ រូបគាត់ក៏បានរត់គេចខ្លួន ទៅពួនសម្ងំលាក់ខ្លួន ហើយក្រុមខាងលើបានជិះឡានដើរតាមរកគាត់ តែរកមិនឃើញ ។

ពលរដ្ឋម្នាក់នៅក្នុងហេតុកាណ៍បានរៀបរាប់ស្រដៀងនឹងជនរងគ្រោះថា សកម្មភាពដ៏ឃោរឃៅរបស់លោក ស៊ុន បូរ៉ា មេបញ្ជាការរងកងអនុសេនាធំលេខ៥ ពិតជាបាននាំបក្ខពួកមកធ្វើបាបពលរដ្ឋស្លូតត្រង់គួរឲ្យរន្ធត់ភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ។

លោកស៊ុន បូរ៉ា បានឲ្យដឹងតាមទូសព្ទ័ថា ករណីវាយតប់បន្តិចបន្តួចពិតជាមានមែន តែបើថា ការគំរាមបាញ់សម្លាប់អីនោះ គឺគ្មានទេ នេះដោយសាតែលោកខឹងខ្លាំងពេក ៕ ប៉ែន នួន

se (2) se se (1)