ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ លោក​ ភ្ល​ន់​ តារា​ បាន​ប្រើប្រាស់​កម្លាំង​ យោធា​ការពារ​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​​ មេបញ្ជាការ​យោធា​សឹក​រង​ ខេត្តបន្ទាយមានជ័យ​ លោក​ឧត្តមសេនីយ៍ត្រី​ ភ្ល​ន់​ តារា​ត្រូវ​គេ​មើលឃើញ​ថា​ បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​យក​កម្លាំងយោធា​ នៅ​ក្រោម​ឱវាទ​របស់​ខ្លួន​ ឱ្យមក​យាមកាម​ការពារ​គ្រឿងចក្រ​ ក្រុមហ៊ុន​របស់​គាត់​ខ្លាច​មានការ​តវ៉ា ​ពី​សំណាក់​ប្រជាពលរដ្ឋ​ ខណៈ​ក្រុមហ៊ុន​របស់​គាត់​កំពុង ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​មួយ​កន្លែង ​នៅ​ខាងក្រោយ​សាលាក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ដើម្បី​យក​អាច​ម៌​ដី​លក់​។​

សកម្មភាព​ប្រើប្រាស់​កម្លាំងយោធា​ដែល​ស៊ីប្រាក់ខែ​រដ្ឋ​ក្នុង​តួនាទី​បំរើប្រជាជន​និង​ ការពារ​ជាតិ​ត្រូវ​គេ​មើលឃើញ​ថា​លោក​មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ប្រើប្រាស់​សម្រាប់​ការពារ​ផលប្រយោជន៍​បុគ្គល​នៅ​ពេល​នេះ​ត្រូវ​រង​កា​រិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​យ៉ាង​ខ្លាំង​ ។​

អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​នៅ​ខាងក្រោយ​សាលាក្រុង​សិរី​សោភ័ណ​របស់​ក្រុមហ៊ុន​លោក​មេបញ្ជាការ​យោធា​សឹក​រង​ខេត្តបន្ទាយមានជ័យ​ត្រូវ​គេ​សង្ស័យ​ថា​ធ្វើ​ឡើង​ខុសច្បាប់​ហើយ​អាជីវកម្ម​នោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ ធ្វើ​កសិកម្ម​ ដែល​អាស្រ័យ​ផល​លើ​ដី​ស្រះ​នោះ​ពួក​គាត់​កំពុង​មានការ​ព្រួយ​បារ​ម្ម​ប្រឈម​និង​បាត់បង់​ ដី​នៅ​ពេល​ខាង​មុខ​សម្រាប់​ដាំ​ដុះ​ដំណាំ​កសិកម្ម​ទទួល​បាន​កំ​រ៉ៃ​ប​ន្តិ​ស​បន្តួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។​

ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ដី​ស្រះ​បុរាណ​នេះ​ដែរ​លោក​គោ​ស៊ុំ​ សា​រឿ​ត​ អភិបាលខេត្ត​ បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ថា​ ការ​ពិត​ទៅ​ ក្រុមហ៊ុន​ គេ​បាន​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​នៅ​លើ​ដី​ស្រះ​នោះ​ចាប់តាំងពី​ជំនាន់​អតីត​អភិបាលខេត្ត​បន្ទាយ​ មាន​ជ័យ​ អ៊​ន​ ស៊ុំ​ មក​ម្លេះ​ ។​នៅ​ពេល​នេះ​ លោក​ក៏​បន្ត​ឱ្យធ្វើ​អាជីវកម្ម​គ្រា​ដែល​អាង​ ស្រះ​បុរាណ​ទឹក​រាក់​ហើយ​ខាង​ក្រសួង​ធនធានទឹក​គេ​ក៏​ចង់ឱ្យ​មានការ​ស្តារ​ស្រះ​នោះ​ឡើង​វិញ​សម្រាប់​ផ្គត់ផ្គង់​ទឹក​ផង​ដែរ​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖​ប្រ​សិន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដី​ស្រះ​ នោះ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​កសិកម្ម​ដែល​អាស្រ័យ​ផល​លើ​ដី​អាង​ស្រះ​នោះ​ គឺ​ក្រុម​ ហ៊ុន​ត្រូវ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​សកម្មភាព​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ស្រះ​បុរាណ​របស់​រដ្ឋ​ដែល​មាន​ទំហំ​ផ្ទៃដី​រាប់​សិប​ហិ​កតា​ ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ ភ្ល​ន់​ តារា​ដំណើរការ​ជីក​កកាយ​យក​អាច​ដី​លក់​ ជាង​១​ស​ប្តា​ហ៍​ទៅ​ហើយ​ ។​សកម្មភាព​នោះ​ ត្រូវ​ បាន​អភិបាលក្រុង​សិរី​សោភ័ណ​ ដែល​ជា​អាជ្ញាធរ​ដែនដី​ លោកស្រី​ ចាន់​ថេ​ង​ អះអាង​ ថា​គឺ​លោកស្រី​គំ​ពុង​តែ​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ​ពីព្រោះ​មក​ដល់​ពេល​នេះ​លោកស្រី​ពុំ​ទាន់​ ឃើញ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ នៅឡើយ​នោះ​ទេ​។​

​ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​កម្លាំងយោធា​ ការពារ​គ្រឿងចក្រ​និង​ការ​ធ្វើ​អាជីវកម្ម​ដី​ស្រះ​បុរាណ​ អ្នក​យក​ព័ត៌មាន​នគរវត្ត​បាន​ទំនាក់ទំនង​ លោក​ ភ្ល​ន់​ តារា​ តាម​ទូរស័ព្ទ​ប៉ុន្តែ​ទូរស័ព្ទរ​របស់​លោក​ ហៅ​ចូល​ គ្មាន​ការ​ឆ្លើយ​តប​។​

​សូម​រំលឹក​ថា​ ក្រុមហ៊ុន​ភ្ល​ន់​ ហុង​ របស់​លោក​មេបញ្ជាការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ កន្លង​មក​ធ្លាប់​បាន​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ក្រុង​សិរី​សោ​ភ័យ​យ៉ាង​រង្គាល​បន្ទាប់​មក​អាជ្ញាប័ណ្ណ​ធ្វើ​ អាជីវកម្ម​ដី​ភ្នំ​ត្រូវ​បាន​ក្រសួង​បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាលពី​ចុងឆ្នាំ​២០១៤​ ។​ស្រាប់តែ​ មួយ​រយៈ​នេះ​ក្រុមហ៊ុន​បាន​មក​ធ្វើ​អាជីវកម្ម​ដី​ក្នុង​ស្រះ​អាង​បុរាណ​នៅ​ខាងក្រោយ​សាលាក្រុង​សិរី​សោភ័ណ​វិញ​ម្តង​។​

​គួរ​បញ្ជាក់​ថា​៖​ជុំវិញ​នៃ​ការ​ជីក​កកាយ​ដី​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ជា​ពិសេស​ដី​ភ្នំ​នោះ​តែ​ម្តង​ ទោះបី​ដី​ភ្នំ​ត្រូវ​បាន​ក្រសួង​រ៉ែ​និង​ ថាមពល​ បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដ​យ៉ាងណា​ក៏​ដោយ​។​ប៉ុន្តែ​មក​ដល់​ពេល​នេះ​គេ​មើលឃើញ​ក្រុមហ៊ុន​មួយ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ជា​ដដែល​។​

សកម្មភាព​គេ​ធ្វើ​នៅ​ចំណុច​ភ្នំ​បាក់ ​សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ហើយ​គេ​ពុំ​ទាន់​ដឹង​ឈ្មោះ​ក្រុមហ៊ុន​នៅឡើយ​នោះ​ទេ​។​ ក៏​ប៉ុន្តែ​នៅ​ចំណុច​ភ្នំ​បាក់​កន្លង​មក​ គឺ​ក្រុម​យឿ​ម​គង់​ដែល​ជា​អ្នក​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​ភ្នំ​នោះ​។ ​សកម្មភាព​របស់​ឈ្មួញ​ នៅ​តែ​បន្ត​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ប្រឆាំង​និង​ច្បាប់​បែប​នេះ​ហើយ​គេ​មើលឃើញ​ថា​ អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​ក្រសួង​រ៉ែ ​និង​ថាមពល​ ហាក់បីដូចជា​កំពុង​តែ​ដេក​លង់លក់​មិន​ទាន់​មាន​វិធានការ​តាម​ផ្លូវច្បាប់​នៅឡើយ​នោះ​ទេ​។​ ការ​ស្ងៀមស្ងាត់​នេះ​ក្រែង​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​។​

​គេ​រង់ចាំ​មើល​ថា​ពេល​ណា​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​និង​ក្រសួង​រ៉ែ​ថាមពល​ចាប់ផ្តើម​មាន​វិធានការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ឈ្មួញ​ដែល​នៅ​តែ​ជីក​កកាយ​បំផ្លាញ​ដី​ភ្នំ​របស់​រដ្ឋ​ដែល​គេ​ចាត់ទុកជា​សម្បត្តិ​ធម្មជាតិ​មាន​តម្លៃ​មហាសាល​នោះ​៕

ភ្លន់ តារា

ដោយ៖​ វិច្ឆិកា​


ចែករំលែក៖