ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាសុីនថត Nikon Coolpix W300 ជាមួយនឹងការថតរូប 4K chops

ក្រុមហ៊ុន Nikon ត្រូវបានបានត្រៀមខ្លួនជាស្រេចដើម្បីបើកដំណើរការជាមួយនឹងកាមេរ៉ាដែលថតរូបច្បាស់ដោយមិនចាំបាច់ត្រូវស៉ារេវាក្នុង setting នោះទេ។ ម៉ាសុីនថត Coolpix W300 ថ្មីនេះបានយកលក្ខណៈពិសេសខ្លះៗនៃស៊េរី AW130 ដែលធ្លាប់បានដាក់បង្ហាញកាលពីឆ្នាំ 2015 រួមបញ្ចូលទាំងទំហំ 16 megapixel (1 / 2.3-inch) CMOS sensor ,កញ្ចក់ឡេនធំជាមួយនឹងការពង្រីកអុបទិក 5x , អេក្រង់ LCD ទំហំ 3-inch ព្រមទាំងមានប្រព័ន្ធ NFC, ប្រព័ន្ធ WiFi និង GPS ។

ជាធម្មតា ស៊េរី W300 មានការពារការជ្រាបទឹក (100ft / 30 នាទី), freezeproof (14F / -10C) shockproof (7.9ft / 2.4m) និង dustproof ផងដែរ។ ប៉ុន្តែលក្ខណៈពិសេសថ្មីនៅទីនេះគឺថតរូបកំរិត 4K UHD (3,840 x 2,160) វីដេអូនៅចម្ងាយ 30fps ។

នៅពេលថតរូបម៉ាសុីនថតនេះនឹងចាប់រូបអូតូដែលមានន័យថាវា focus ដោយស្វ័យប្រវត្តិ និងច្បាស់ក្នុងកំរិត 4K ហើយការរចនាម៉ូតរូបរាងរបស់វារឹងមាំ ងាយស្រួលក្នុងកាន់នៅពេលថតផងដែរ។ Nikon Coolpix W300 នឹងមកដល់ក្នុងបណ្ដាហាងចែកចាយនាពេលខាងមុខនេះ ក្នុងតំលៃ $395 ប្រហែលថោកជាង $55 ពីកាមេរ៉ារឹងមាំ TG-5 របស់ក្រុមហ៊ុន Olympus ដែលទើបតែបានប្រកាស ៕ ហេង លក្ខិណា