ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនហ្គេម Xbox One S នឹងមានតម្លៃថោកជាងពី $ 50 នៅថ្ងៃស្អែក

Xbox One S របស់ Microsoft បានបញ្ចុះតំលៃ $ 50 នៅថ្ងៃស្អែកក្នុងសហរដ្ឋអាមេរិក។ ក្នុងតំលៃដែលចុះថែម $ 50 គឺវាមានតម្លៃថោកជាង PS4 ពណ៌មាស “ស្ដើង” ទំហំ 1TB ដែលក្រុមហ៊ុន Sony បានប្រកាសកាលពីសប្តាហ៍មុន។ វាមិនមានភាពច្បាស់លាស់ក៏ដោយ ប្រសិនបើនេះជាការកាត់បន្ថយតម្លៃជាអចិន្ត្រៃយ៍ឬការផ្តល់ជូនមានកំណត់ពេលវេលា ។ Xbox One S ត្រូវបានដាក់លក់នៅក្នុង Project Scorpio ។

ប្រព័ន្ធ high-specced នឹងក្លាយជាចំនុចផ្ដោតសំខាន់របស់ Microsoft នាពេលរដូវកាលសំរាកនេះ។ ប៉ុន្តែ Xbox One S មានគោលបំណងមួយថានឹងទទួលបានជោគជ័យប្រសិនបើវាមានតម្លៃថោកខ្លាំង។ តំលៃកំណត់ថ្មីនេះនឹងមានភាពស្របពេលជាមួយនឹងសន្និសិទ E3 របស់ Microsoft នៅថ្ងៃស្អែក។ រីឯក្រុមហ៊ុន Sony ត្រូវបានបើកប្រកាសដាក់អោយប្រើប្រាស់នៅថ្ងៃបន្ទាប់ពីកម្មវិធីសន្និសិទរបស់ Microsoft (12 មិថុនា) ។

NKD-36x6_outline

ក្រុមអ្នកគាំទ្ររបស់ Xbox បានសង្ឃឹមថានឹងមានលក់ក្នុងតម្លៃ $ 399 ឬ $ 449 នៅលើ hardware ថ្មីក្រោយ ។ ក្រុមហ៊ុន Microsoft មានគម្រោងនឹងបង្ហាញ Project Scorpio នៅឯ 2PM PT / 5PM ET ថ្ងៃស្អែកនិងនៅក្នុងសន្និសីទកាសែត E3 របស់ខ្លួន ៕ ហេង លក្ខិណា