ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា​ឡេ​ស៊ី​,​ ឥណ្ឌូ​នេ​ស៊ី​ និង​ថៃ​ ជួប​ពិភាក្សា​គ្នា​ស្ដី​ពី​បញ្ហា​ជនភៀសខ្លួន​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៧​ ខែឧសភា​ ប្រទេស​ ម៉ា​ឡេ​ស៊ី​បាន​ប្រកាស​ថា​ រដ្ឋមន្ដ្រី​ការ​ បរទេស​ប្រទេស​នេះ​នឹង​ជួប​ជាមួយ​រដ្ឋ​ មន្ដ្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ជាមួយ​ រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ​ពាក់ព័ន្ធ​បញ្ហា​ជន​ ភៀសខ្លួន​រ៉ុ​ហ៊ី​ន​យ៉ា​ ក្នុង​ទឹកដី​មី​យ៉ា​ន់​ម៉ា​ និង​ជនភៀសខ្លួន​បង់​ក្លា​ដែ​ស​ដែល​កាន់​ តែ​ច្រើន​ឡើង​ភៀសខ្លួន​តាម​ទូក​ចូល​មក​ តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ ។​

​មន្ដ្រី​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ រដ្ឋ​ មន្ដ្រី​ការ​បរទេស​ Anifah​ Aman​ នឹង​ជួប​ ជាមួយ​រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Retno​ Marsudi​ នៅ​ទីក្រុង​ Kota​ Kinabalu​ ម៉ា​ឡេ​ស៊ី​ ហើយ​នៅ​បន្ទាប់​ ពី​នេះ​នឹង​មាន​កិច្ចប្រជុំ​ដាច់​ដោយឡែក​ រវាង​លោក​ Anifah​ Aman​ នឹង​លោក​ Tanasak​ Patimapragorn​ រដ្ឋមន្ដ្រី​ការ​ បរទេស​ថៃ​។​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ ជំនុំ​នេះ​ធ្វើ​ឡើង​ដើម្បី​រិះរក​វិធីសាស្ដ្រ​ទប់​ ស្កាត់​ទៅ​លើ​ជនភៀសខ្លួន​នោះ​ទេ​ ។​

​ក្រុម​សកម្មជន​បាន​និយាយ​ថា​ មនុស្ស​រាប់​ពាន់​នាក់​បាន​រសាត់អណ្ដែត​ តាម​យថាកម្ម​នៅ​លើ​ទូក​ឈើ​តាម​លំហ​ សមុទ្រ​ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ចាត់​វិធាន​ ការ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ក្រុម​រត់​ ពន្ធ​មនុស្ស​ចូល​មក​កាន់​ប្រទេស​តំបន់​ អាស៊ី​អាគ្នេយ៍​ ។​

​ប្រទេស​ទាំង​៣​នេះ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​សហគមន៍​អន្ដរ​ ជាតិ​ បន្ទាប់​ពី​សកម្មភាព​របស់​ពួក​គេ​ ព្រងើយកន្ដើយ​មិន​ខ្វាយខ្វល់​ជួយ​ដល់​ជន​ ភៀសខ្លួន​ដែល​រសាត់អណ្ដែត​តាម​ទូក​ ឈើ​អត់បាយ​ក្រហាយ​ទឹក​ទាំងនោះ​ដើម្បី​ បាន​ឡើងគោក​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​ រុញច្រាន​បណ្ដេញ​ទូក​ដឹក​ជនភៀសខ្លួន​ ទាំងនោះ​ចេញពី​ដែនសមុទ្រ​ប្រទេស​ របស់​ពួក​គេ​ថែម​ទៀត​ផង​ ។​

​ការ​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ ក្រុម​ជនភៀសខ្លួន​មូ​ស្លី​ម​បង់​ក្លា​ដែល​ ទាំងនោះ​ត្រូវ​គេ​ដឹង​ថា​ដើម្បី​ស្វែង​ការ​ ចិញ្ចឹមជីវិត​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នៅ​ក្នុង​ ប្រទេស​របស់​ខ្លួន​ដែល​ញាំញី​ដោយ​ការ​ អត់ឃ្លាន​ និង​តោកយ៉ាក​ ខណៈ​ដែល​ជន​ ភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា​រត់គេច​ចេញពី​ទឹកដី​ មី​យ៉ា​ន់​ម៉ា​ដោយសារ​តែ​ការ​ធ្វើទុក្ខ​បុក​ ម្នេញ​ពី​ក្រុម​អ្នក​កាន់​ពុទ្ធសាសនា​នៅ​ ក្នុង​តំបន់​ ៕ យ៉ាត

Yart003-(2)

Yart003

Yart003-(1)


ចែករំលែក៖