ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ម៉ូតូដឹកឈើជិត២០០គ្រឿងក្នុងមួយ យប់ឆ្លងកាត់ប៉ុស្តិ៍ភ្នំក្រហមទៅវៀតណាម

បញ្ហាម៉ូតូដឹកឈើឆ្លងដែនខេត្តរតនគិរីទៅប្រទេសវៀតណាម ក្លាយជាប្រធានបទ ក្តៅគគុកមួយ ពីព្រោះបើសិនមានការរឹតបន្តឹងយ៉ាងណានោះ ប្រជាពលរដ្ឋរកស៊ីតាម ម៉ូតូដែលមានគ្នាច្រើនអាចនឹងប្រតិកម្មជាមួយអាជ្ញាធរមិនខាន ។​ យ៉ាងណាក៏ដោយ ការនាំឈើចេញតាមរយៈម៉ូតូនៅតែមិនអាចគេចផុតពីការបង់ប្រាក់ឲ្យមន្ត្រីដែលឈរ ជើងនៅតាមច្រកនោះបានឡើយ ។

នៅច្រកព្រំដែនជិតប៉ុស្តិ៍រដ្ឋបាលប៉ក់ញ៉ៃ ស្ថិតក្នុង ស្រុកអូរយ៉ាដាវ ម៉ូតូរាប់រយគ្រឿងបានកកស្ទះកាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគ្រាដែលសមត្ថកិច្ចនៅច្រកនេះទារលុយច្រើន ។ យ៉ាងណាក៏ដោយ ដោយមានការសម្របសម្រួលពីឈ្មួញថៅកែម្ចាស់ឈើ ម៉ូតូដឹក ឈើប្រហែលជិត២០០គ្រឿង ត្រូវបានអនុញ្ញាតឲ្យដឹកឈើចេញ ។

ប្រភពពីអ្នករកស៊ី អះអាងថា បន្ទាប់ពីមានការសម្របសម្រួលពីភាគីអ្នកចាំទិញឈើនៅប្រទេសវៀតណាម មន្ត្រីប្រចាំការនៅច្រកព្រំដែនបានអនុញ្ញាតឲ្យក្រុមម៉ូតូដឹកឈើ បានដឹកឈើចេញទៅ ប្រទេសវៀតណាម ដែលគេឲ្យដឹងថាក្នុងម៉ូតូមួយគ្រឿងត្រូវបង់ឲ្យសមត្ថកិច្ចនៅតាម ច្រកព្រំដែនមិនតិចជាង៣០ម៉ឺនរៀលនោះទេ ។ បើមិនបង់ប្រាក់ទេកុំសង្ឃឹមដឹកឈើ ចេញឆ្លងកាត់ប៉ុស្តិ៍ព្រំដែនបានដោយងាយស្រួលឲ្យសោះ ។

មួយរយៈចុងក្រោយនេះ នៅខេត្តរតនគិរី សកម្មភាពដឹកឈើតាមម៉ូតូឆ្លងទៅវៀត ណាម បានកើនឡើងគួរឲ្យកត់សម្គាល់ ។ ម៉ូតូដឹកឈើរាប់រយគ្រឿងនៅតាមគ្រប់ច្រក ភ្នំដែន ទាំងច្រករបៀង ច្រកតំបន់ និងច្រកអន្តរជាតិសុទ្ធតែមានចរាចរណ៍ឈើដឹកទៅ ប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ។ អាជ្ញាធរខេត្តរតនគិរីហាក់ដូចជាមិនខ្វល់ខ្វាយ ឬត្រូវចាប់វិធានការបង្ក្រាបចំពោះបទល្មើសព្រៃឈើជាចំហរនេះទេ ។

ប្រជាពលរដ្ឋ នៅតាមតំបន់ក្នុងខេត្តនេះ ក្លាយជាអ្នកប្រកួតប្រជែងក្នុងការដឹកឈើខុសច្បាប់ឆ្លងដែន ទៅប្រទេសវៀតណាម ។ ជារឿយៗអ្នកដឹកឈើតាមម៉ូតូតែងជួបគ្រោះថ្នាក់រហូតដល់ បាត់បង់ជីវិតទៀតផង ៕