ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ម៉ូតូម៉ាកវ៉េវបុកអ្នកថ្មើរជើងម្នាក់ដើរឆ្លងកាត់ផ្លូវរបួសធ្ងន់ ទាំងពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីម៉ោង១៨ និង២០នាទីព្រលប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចន្លោះ Km 132-133 ស្ថិតក្នុងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូម៉ាក វ៉េវ អាល់ហ្វ៉ា​ ពណ៌ខ្មៅ គ្មានស្លាកលេខ​ មានទិសដៅពីខេត្ត ព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ សុីម ណៃ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ​ បានបុកអ្នកថ្មើរជើងម្នាក់ដើរឆ្លងកាត់ផ្លូវឈ្មោះ ចាន់ ឃ្នី ភេទប្រុស អាយុ​ ៦៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើបណ្តាលឲ្យរងរបួសធ្ងន់ ទាំងពីរនាក់ ។

ក្រោយកើតហេតុ កម្លាំងអាវុធហត្ថ ស្នាក់ការ សន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សីលាការពារកន្លែងកើតហេតុ និងជួយបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពតក្កវិទស្រុកកំពង់សីលា ។ រីឯវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖