ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាសេ១២៥កៀរជាមួយម៉ូតរ៉ឺម៉កបណ្តាលឲ្យរងរបួសធ្ងន់២នាក់ នៅព្រៃវែង

ខេត្តព្រៃវែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតនៅតាមបណ្តោយផ្លូវជាតិលេខ៨ រវាងម៉ូតូហុងដាឌ្រីម កៀរជាមួយម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យមានជនរងគ្រោះពីរនាក់របួសយ៉ាងធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេី បានកេីតឡេីងកាល់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសាមគ្គី ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចនគបាលប៉ុស្តិ៍ព្រៃព្នៅបានអោយដឹងថា នៅមុនពេលកេីតហេតុ គេឃេីញមានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C 9840 បេីកបរដោយឈ្មោះ សន់ រ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រៃព្នៅ ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង មុខរបររត់ម៉ូតូឌុប ដោយមានអ្នករួមដំណេីរម្នាក់ឈ្មោះ សេន សុខឃាង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិព្រៃជរ៍ ឃំុព្រៃទឹង ស្រុកសុីធកណ្តាល ខេត្តព្រៃវែង ហេីយពេលដែលមកដល់ចំណុចកេីតហេតុ បានកៀរជាមួយម៉ូតូរម៉កមួយគ្រឿងម៉ាកវ៉េវ ពណ៌ប្រេងម៉ាស៊ីន ពាក់ស្លាកលេខ ភ្នំពេញ 1N.9152 បេីកបរដោយឈ្មោះ យឿម ប៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃបឹង ឃំុសៀងឃ្វៀង ស្រុកកំចាយមារ ខេត្តព្រៃវែង បណ្តាលឲ្យអ្នកជិះម៉ូតូឌ្រីមសង់ រងរបួសធ្ងន់ទាំងពីរនាក់ ហេីយត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយដឹកយកមកមន្ទីរពេទ្យខេត្តព្រៃវែង តែដោយស្ថានភាពធ្ងន់ពេកក៏បញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញបន្តទៀត ។

ម៉ូតូនិងម៉ូតូរ៉ឺម៉ក សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកពារាំង រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ យឹម សុថាន

aes-3

aes-2

aes-1