ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ១គ្រឿងបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ខណៈបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ៖ បុរសអ្នកថ្មើរជើងម្នាក់បានរងរបួសធ្ងន់ រួចហើយបានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូបុកជាមួយអ្នកថ្មើរជើងក្នុងទិសដៅស្របគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចំណុចគីឡូម៉ែត្រលេខ១៩៤-១៩៥ ស្ថិតក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង៨យប់ ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ធ្នូ ២០១៧។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាកweve ពណ៌ខៀវគ្មានស្លាក លេខ បើកបរដោយឈ្មោះឡុង សារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ (ក្រោយកើតហេតុបានរត់គេចខ្លួន) ចំណែកជនរងគ្រោះឈ្មោះ ម៉ាន់ យ៉ាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ។

NKD-36x6_outline

បបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ