ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សប្រុស ស្រី២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះដែលពួកគេជិះមូ៉តូ បុកគ្នាពេញទំហឹង  កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាចំណេះទូទៅ និងបច្ចេកទេស ហុ៊ន សែន ជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ មូ៉តូមួយគ្រឿងទៀត ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-5995 បើកបរដោយស្រ្តីម្នាក់ ឈ្មោះ កែវ គឹមជាតិ អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  បើកចេញពីផ្លូវQMI ឆ្លងផ្លូវ ពីជើងទៅត្បូង បំរុ៉ង បត់ឆ្ពោះទៅកើត ហើយខណៈដែលកំពុងឆ្លងផ្លូវ ស្រាប់តែ ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-4291 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បើកក្នុងល្បឿនលឿន ពីលិចទៅកើត ជ្រុល មកបុកម៉ូតូ របស់ស្រ្តីរងគ្រោះ ពីទទឹងខាងស្តាំ បណ្តាលឲ្យដួលគរលើគ្នា បង្កឲ្យ ភាគីខាងបុរស រងរបួសបាក់ជើង ហើយត្រូវបាន ឡើងជិះតាមម៉ូតូឌុប ទៅពេទ្យដោយខ្លួនឯងបាត់ ចំណែក ស្រ្តីរងគ្រោះម្នាក់ទៀត បាក់ជើង ទាំង២ ប្រជាពលរដ្ឋ ជួយដឹកតាមម៉ូតូកង់បី ទៅគ្លីនិកចោមចៅ ។ ដោយឡែកម៉ូតូ ទាំង២គ្រឿង សេរី២០១៦ បាក់កង់មុខ ចំណែក ម៉ូតូ សេរី២០១២ បែកាទែរ ខាងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះ សងខាងទៅពេទ្យអស់ បន្សល់ទុកតែម៉ូតូ នៅដួលគេលើគ្នា ត្រូវបាន នគរបាល ធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រងចាំភាគីសងខាង ចូលដោះស្រាយពេលក្រោយ ។សុខាសែនជ័យ

image1

image2

image3