ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ម៉ូតូ២គ្រឿង បើកបុកគ្នា ត្រង់ចំណុចផ្លូវបំបែកជាបួន រងរបួសធ្ងន់ ស្រាល៤នាក់

ចែករំលែក៖

ភ្នំពេញ​៖​ គូស្នេហ៍មួយគូបានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបំបែកជាបួន មិនបន្ថយល្បឿន ក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀត ជិះដោយប្តីប្រពន្ធ២នាក់បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវលេខ៣១០កែងផ្លូវលេខ១១៣ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំកាមន ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីព័ត៌ស​ ពាក់ស្លាកលេខភ្នំពេញ1FQ 9917 ដឹកប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ​ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ​ ម៉ាក ឃ្លីក​ ពណ៌ខ្មៅ​ និងមាននារីម្នាក់ រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១១៣​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយមិនបានបន្ថយល្បឿន ក៏ជ្រុលបុកចំពីចំហៀងម៉ូតូស្កូបពីពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូស្កូបពីរងរបួសធ្ងន់ម្នាក់ ជានារីដែលអង្គុយខាងក្រោយចំណែកភាគីខាងម៉ូតូបង្ករងរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមនរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖