ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំ​ចូល​ចំនួន​១៥​គ្រឿង​ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្ត​ចុះ​ទៅ​បង្ក្រាប​កន្លែង​ស្តង់​លក់​ម៉ូតូ​២​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

​ខេត្តបន្ទាយមានជ័យ​ ៖​ ម៉ូតូ​ចំនួន​១៥​គ្រឿង​ សមត្ថកិច្ច​ចុះ​ទៅ​ត្រូ​ត​ពិនិត្យ​ នៅ​ស្តង់​លក់​ម៉ូតូ​ ចំនួន​២​កន្លែង​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ រក​ឃើញ​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំ​ចូល​ ត្រូវ​បាន​កម្លាំង​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​ដោយ​លោក​ ផា​ន់​ ភី​រម្យ​ និង​លោក​ ឡុ​ង​ ជាប​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ចុះ​បង្ក្រាប​និង​ដកហូត​ បញ្ជូន​ម​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​យក​មក​ផាក​វិន័យ​និង​ឱ្យ​ម្ចាស់​ស្តង់​បង់ពន្ធ​ចូល​រដ្ឋ​ ។​

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ចុះ​បង្ក្រាប​ម៉ូតូ​គ្មាន​បង្កាន់ដៃ​បង់ពន្ធ​ខុសច្បាប់​ ដែល​គេ​ដាក់​តាំង​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ពេល​នេះ​ គ្រា​ដែល​មាន​សេចក្តីរាយការណ៍​ មក​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​ ជា​ពិសេស​នៅ​ក្រុង​សិរី​សោភ័ណ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​គេ​លួច​បង្ហើប​ឱ្យ​ដឹង​ថា​ មាន​ស្តង់​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង​ទៀត​ កំពុង​តែ​ប្រកប​មុខរបរ​ ធ្វើ​អាជីវកម្ម​លក់​និង​ទិញ​ម៉ូតូ​ កំពុង​តែ​ដាក់​លក់​ម៉ូតូ​គ្មាន​បង្កាន់ដៃ​ពន្ធ​ខុសច្បាប់​យ៉ាង​រំភើយ​ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​នៅឡើយ​នោះ​ទេ​។​ ម៉ូតូ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ ទាំង​១៥​គ្រឿង​ត្រូវ​គេ​រាយការណ៍​មក​ថា​ គេ​សង្ស័យ​ជា​ម៉ូតូ​ដែល​ឈ្មួញ​ខិលខូច​នាំ​ចូល​ខុស​ ច្បាប់​តាម​ច្រក​បៀ​ង​ព្រំដែន​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដែល​រួម​មាន​ច្រករបៀង​នៅ​ស្រុក​ ម៉ា​ឡៃ​ និង​ច្រករបៀង​ នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ ខណៈ​ដែល​គេ​មើលឃើញ​ថា​ ម៉ូតូ​គេចពន្ធ​ត្រូវ​ជនខិលខូច​ឃុបឃិត​ជាមួយ​និង​សមត្ថកិច្ច​តាម​ព្រំដែន​បើកដៃ​ឱ្យ​នាំ​ម៉ូតូ​ពី​ ប្រទេស​ថៃ​ខុសច្បាប់​ដើម្បី​យក​មក​លក់​ឱ្យ​ឈ្មួញ​នៅ​ខេត្តបន្ទាយមានជ័យ​ ធ្វើ​ឱ្យ​ខាតបង់​ ថវិកាជាតិ​យ៉ាង​ធ្ងន់​ ។​ ការ​នាំ​ចូល​ម៉ូតូ​ខុសច្បាប់​ត្រូវ​គេ​លួច​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា​ មាន​សមត្ថ​ កិច្ច​ខ្លះ​ក៏​ជាប់​ពាក់ព័ន្ធ​និង​ការ​ទទួល​បាន​ផលប្រយោជន៍​ពី​ម៉ូតូ​គេចពន្ធ​នេះ​ផង​ដែរ​ ។​

​ ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​លក់់​ម៉ូតូ​គេចពន្ធ​ខាងលើ​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ស្តង់​លក់​ម៉ូតូ​យីហោ​លី​ ខលី​ន​ និង​ ស្តង់​យីហោ​ ទឹម​ វ​ណ្ណា​ ស្ថិត​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

​ ​ជុំវិញ​នៃ​ការ​ចុះ​បង្ក្រាប​ម៉ួ​តូ​គេចពន្ធ​ខុសច្បាប់​នេះ​ដែរ​ ត្រូវ​គេ​មើលឃើញ​ថា​ ដើម្បី​ពង្រឹង​ រក​ចំណូល​ថវិកា​បង់ពន្ធ​ចូល​រដ្ឋ​ដើម្បី​យក​ថវិកា​ទាំងនេះ​ទៅ​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ កង​ កម្លាំងប្រដាប់អាវុធ​ បំរើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ ៕​ វិច្ឆិកា​

Vicheka001