ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ​២​ គ្រឿង​ជិះ​បញ្ច្រាស់ទិស​គ្នា​ បុក​បណ្តាល​ឲ្យ​ភាគី​ ម្ខាង​រង​របួសធ្ងន់​នៅ​ស្រុក​អូរ​ជុំ​

ខេត្តរតនគិរី​ ៖​ម៉ូតូ​២ ​គ្រឿង​ជិះ​បញ្ច្រាស់ទិស​គ្នា​បុក​លើ​កំណាត់​ផ្លូវជាតិ ​លេខ​៧៨A​ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់​កាលពី​វេលា ​ម៉ោង​ ៥​និង ​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​កាឡៃ​១​ ឃុំ​កាឡៃ​ ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី​។​

យុវជន​រង​គ្រោះ​មានឈ្មោះ​ ស៊ីវ​ ធី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ មុខរបរ​ជា​កសិករ​ ជិះ​ម៉ូតូ​ម៉ាក​សង់ ​C100​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ពី​ជើង​ទៅ​ត្បូង​ ។​ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​វេ​វ​ឆ្លាម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1C-7548​ មាន​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា​ ជិះ​តែ​ម្នាក់ឯង​មិន​ស្គាល់​អត្តសញ្ញាណ​។​

តាម​សម្តី​ឈ្មោះ​ស៊ីវ​ កុសល​ ជា​បងប្រុស​ជន​ងរ​គ្រោះ​បង្កើត​ បាន​ឲ្យ​ដឹង​ថា​ គាត់​និង​ប្អូនប្រុស​គាត់​ មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ៍​វាល​ ឃុំ​ស្ពឺ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ បាន​នាំ​គ្នា​មក​រស់នៅ​ក្នុង​ខេត្តរតនគិរី​នេះ​ ដើម្បី​ប្រក​មុខរបរ​ជា​កសិករ​ជាង​១០​ឆ្នាំ​មក​ហើយ​។​

​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​ជាមួយ​ម៉ូតូ​វេ​វ​ ឆ្លាម​ដែល​ជិះ​ម្នាក់ឯង​ដូច​គ្នា​ ។​ខណៈ​ដែល​ម៉ូតូ​វេ​វ​ឆ្លាម​នោះ​វ៉ា​រថយន្ត​សាំ​យ៉ុ​ង​ មួយ​គ្រឿង​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​ បណ្តាល​អោយ​ដួល​ ត្រូវ​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង​ទៀត​ បើកបរ​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​ក៏​ប៉ះ​ជន​រង​គ្រោះ​ចំ​ក្បាល​ ហើយ​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ ។​ រីឯ​អ្នក​ជិះ​ម៉ូតូ​វ៉េវ​បង្កហេតុ​ ឃើញ​ហេតុការណ៍​ដូច្នេះ​ក៏​រត់គេច​ខ្លួន​បាត់​ដែរ​។​ រថយន្ត​វី​ហ្គោ​ដែល​រត់គេច​បាត់​នោះ​ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​ទេ​។​

ក្រោយ​ពេល​កើតហេតុ​ នគរបាល​អធិការ ​និង​ កងរាជអាវុធហត្ថ​ស្រុក​អូរ​ជុំ​ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ ​ហើយ​ហៅ​រថយន្ត​សង្គ្រោះ​ យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ​។​ ចំណែក​ម៉ូតូ​ទាំង ​២​គ្រឿង ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​អូរ​ជុំ​ ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕
o9892ens

0ztuiti0

gsyvntir

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

សូមអានបន្ត​ ៖ផ្ទះ​២​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាប​ឆះ​អស់ទាំង​ស្រុង​និង​ ២​ខ្នង​ ទៀត​រង​ផល​ប៉ះពាល់ ​អគ្គិភ័យ​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង