ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ ​២ ​គ្រឿង​បុក​គ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យ​របួសធ្ងន់​ស្រាល ​៣ ​នាក់​

ភ្នំពេញ​ ៖​ មនុស្ស​ប្រុស​ស្រី​៣​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ ខណៈ​ដែល​ជួប​ គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​ពីរ​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​កាលពី​ វេលា​ម៉ោង​១០​និង​៤០​នាទី​ ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ចំណុច​មុខ​អគារ​ពាណិជ្ជ​ កម្ម​អែ​ត​វូ​ត​ ស្ថិត​ក្នុងភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​វ៉េវ​អាល់​ហ្វា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ 1M-0149​ បើកបរ​ដោយ​ បុរស​ម្នាក់​ពុំ​ស្គាល់​អត្ដសញ្ញាណ​បាន​ឌុ​ប​ស្ដ្រី​ម្នាក់​ពីក្រោយ​ ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​ហើយ​ដល់​កន្លែង​កើតហេតុ​ក៏​ ឆ្លងផ្លូវ​ ។​

ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ ខ្មៅ​ពាក់​ស្លាក​ លេខ​កំពង់ធំ​ 1E-0016​ បើកបរ​ដោយ​យុវជន​ម្នាក់​ ឈ្មោះ​ ម៉ៃ​ មាស​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់​នៅ​ម្ដុំ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មានស្រុក​កំណើត​ ភូមិ​ត្រ​ញំ​ង​ក្លង​ ឃុំ​ ច្រនាង​ ស្រុក​បារាយណ៍​ ខេត្ដកំពង់ធំ​ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ ល្បឿន​លឿន​ ។​ លុះ​មក​ដល់​ចំណុច​កើត​ ហេតុ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ ខាងលើ​ដែល​កំពុង​ឆ្លងផ្លូវ​ពេញទំហឹង​ បណ្ដាល​ឱ្យ​បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​ឆ្លងផ្លូវ​នោះ​រង​របួសធ្ងន់​ និង​ស្ដ្រី​ដែល​ជិះ​ពី​ ក្រោយ​រង​របួសស្រាល​។​ ចំណែក​យុវជន​ ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ ក៏​រង​របួស​បែក​ មុខ​ និង​ក្បាល​ដែរ​។​

​ក្រោយ​កើតហេតុ​អ្នក​រង​របួសធ្ងន់​ត្រូវ​ បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។​ ដោយឡែក​ ម៉ូតូ​ទាំង​២​គ្រឿង​ដែល​បុក​គ្នា​រង​ការ​ខូច​ ខាត​ទាំង​សងខាង​នោះ​ត្រូវ​បាន​នគរបាល​ចរាចរ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕

 38

34(5)

35(3)

36

37