ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ម៉ូតូ ZOOMER ជិះលឿនជ្រុលទៅបុករ៉ឺម៉ក ក្រឡាប់ផ្ងារជើង របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុក និងរ៉ឺម៉កបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញម៉ូតូរ៉ឺម៉ក លក់ពងទាកូន បើកតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ពីកើតទៅលិច លុះដល់ចំណុចខាងលើ ត្រូវបាន យុវជនម្នាក់ ជិះម៉ូតូ ZOOMER ពណ៌ស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 1FD-9476​ បោះពួយល្បឿនលឿន ពីកើតទៅលិច ស្របទិសគ្នា មិនដឹងថា ងងុយដេកងោក ឬស្រវឹងនោះទេ ទើបជ្រុលទៅបុក ម៉ូតូរ៉ឺម៉ក ទាំងកំរោល បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួសសងខាង ហើយស្របពេលដែល ភាគីទាំង២ ជួបបញ្ហាគ្រោះថ្នាក់ ជនរងគ្រោះទៅពេទ្យអស់ សម្ភារបន្សល់ទុកនៅកណ្តាលផ្លូវ មិនទាន់ឃើញសមត្ថកិច្ច ចាត់ការយកចេញ ស្រាប់តែមានរថយន្តមួយគ្រឿង ផ្សេងទៀត បើកពីកើតទៅលិចដែរនោះ លឿនជ្រុលទៅបុកកៀរ ម៉ូតរ៉ឺម៉កបន្ថែមទៀត រងខូចខាតតិចតួច ខ្ជិលរវល់ រថយន្តបន្តដំណើរទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង យកម៉ូតូ រ៉ឺម៉ក ទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រង់ចាំ ដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖