ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូZoomerXបុកគ្នាជាមួយម៉ូតូហុងដាសេ១២៥របួសធ្ងន់ស្រាល២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូទិសដៅបញ្ច្រាសគ្នាលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៣១៧ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យនគរវត្តដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិទន្លៀង ឃំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក់ ZoomerX ព៌ណទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង 1J 5559 ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះ មានឈ្មោះមឺុន មុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ព៌ណទឹកក្រូច ក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះស្រាប់តែទៅបុកនឹងម៉ូតូម៉ាក់ហុងដា C125 ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ កណ្ណាល 1N 5694 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងពេញទំហឺង បណ្ដាលឲ្យដួលរដូករណែលពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

NKD-36x6_outline

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែម៉ូតូម៉ាក Zoomerx បើកបរមិនប្រកាន់ស្តាំ ។

ចំពោះមធ្យោបាយទំាងពីរគ្រឿង ត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរមាំងថ្កោលដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន