ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូzoomerx ២គ្រឿងបុកគ្នារងរបួសធ្ងន់២នាក់

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូម៉ាកzoomerx បញ្ច្រាសទិសដៅចរាចរណ៍ហើយ ត្រូវបានម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចមុខហាងកាហ្វេអាម៉ាហ្សូន​ តាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ទំបន់ទឹក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក់zoomerx ពណ៌លឿង​ ពាក់ស្លាកលេខ ភ្នំពេញ1FU 3000 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក zoomerx ពណ៌ក្រហម​ ពាក់ស្លាកលេខតាកែវ​ 1Q 1571. ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍​ ក៏ជ្រុលបុកគ្នាពេញទំហឹង​ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ