ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូទ័របូមទឹកចំនួន៣០កុងតឺន័រ និងគ្រឿងបរិក្ខាអគិ្គសនី មកដល់កម្ពុជាត្រៀមបំពាក់នៅស្ថានីយ៍ថ្មីចំនួន៣កន្លែង ដើម្បីបញ្ជៀសការលិចលុងភ្នំពេញនៅវស្សាឆ្នំានេះ

ភ្នំពេញ៖ គ្រឿងបរិក្ខារអគ្គសនី និងក្បាលម៉ូទ័របូមទឹក និងបំពង់ទឹក សរុបចំនួន៣០កុងតឺន័រ សម្រាប់បំពាក់ដំឡើង នៅតាមស្ថានីយបូមទឹកថ្មីចំនួន៣ស្ថានីយ៍ ,ទី១ស្ថានីយបូមទឹកបឹងត្របែក,ស្ថានីយបូមទឹកទួលគោកទី១ និងស្ថានីយ៍បូមទឹកទួលគោកទី២ បានដឹកមកដល់ក្រុងព្រះសីហនុហើយ ដែលនឹងចាប់ដំឡើងនៅពេលឆាប់ៗ ឲ្យទាន់រដូវវស្សាឆ្នំានេះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងបណ្ដាញសង្គម(Facebook) ផ្លូវការរបស់លោក កាលពីរសៀលថ្ងៃទី០៦ កក្ដដា ឆ្នំា២០១៦។

លោក សុជាតិវង្ស បានបញ្ជាក់ថា៖ ស្ថានីយ៍បូមទឹកថ្មី នឹងមានសមត្ថភាពបូមទឹកចេញសរុប៣៣.៣ម៉ែត្រគូបក្នុង១វិនាទី ត្រូវជា១១៩,៨៨០ម៉ែត្រ គូបក្នុង១ម៉ោង ដែលសាលារាជធានីភ្នំពេញសង្ឃឹមថា នឹងដោះស្រាយបញ្ហាទឹកលិចបានល្អប្រសើរ ក្នុងខណ្ឌចំនួន៣កណ្ដាលរាជធានីភ្នំពេញ គឺខណ្ឌទួលគោក ,៧មករា, ដូនពេញ និងចំការមន ។ បច្ចុប្បន្ននេះ ស្ថានីយ៍បូមទឹកនៅក្នុងរាជធានីភ្នំពេញ មានទាំងអស់ចំនួន១០ នៅជុំវិញខ្សែ ក្រវ៉ាត់ក្រុង ប៉ុន្តែសមត្ថភាព ក្នុងការបូមទឹកនោះ គឺពុំគ្រប់គ្រាន់ទេ ស្ថានីយ៍ទាំង នោះ មានលទ្ធភាព បូមទឹកបាន ត្រឹមតែ៨ ម៉ែត្រគីប ក្នុងមួយវិនាទី គឺមិនអាចបូប បានតាមស្តង់ដា រហូតដល់៣៣.៣ម៉ែត្រគូប ក្នុងមួយវិនាទីនោះទេ ដូច្នេះនៅពេលមានភ្លៀងធំម្តងៗ តំបន់ខ្លះ អាច លិចលង់ពី៣ ម៉ោង ទៅ៥ម៉ោងឯណ្ណោះ ។

NKD-36x6_outline

ជាមួយគ្នានោះដែរ លោក អភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋចាប់ពីពេលនេះ តទៅឈប់រំលោភបំពានលើ ដីមាត់ប្រឡាលូ ឬអណ្ដូងលូ ធ្វើជាកម្មសិទ្ធិ តទៅទៀត ហើយអ្នកដែលបានយកដីមាត់បឹង មាត់ អាងស្តុបទឹក អណ្ដូងលលូ អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំរកដំណោះស្រាយឲ្យបានល្អប្រសើរបំផុត ដើម្បីរួមគ្នា ថែករក្សា ហេដ្ឋរចនាសម្ព័ន្ធរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ មូលដ្ឋាន ត្រូវសហការគ្នាជាមួយប្រជាពលរដ្ឋ ធ្វើការត្រួតពិនិត្យអណ្តូង លូមុខផ្ទះ ហើយនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ត្រូវពិនិត្យមើលទឹក ដែលហូចូលប្រអប់លូ ដើម្បីរួមគ្នាបញ្ឈប់ ការលិចលង់ទីក្រុងបន្ដ ទៅទៀតប្រសិនបើបងប្អូនចូលរួមថែរក្សា ការពារទំាងអស់គ្នានោះទីក្រុងរបស់យើងនិងទទួល បានភាពល្អប្រសើរលើផ្នែកបរិស្ថាន ៕ សំរិត

a1

a6

a5

unnamed(10)

unnamed(2)

unnamed

unnamed(6)

unnamed(5)

unnamed(4)

13413928_1105772689483917_530224842_n