ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូនីទ័ររបស់ Dell 8K មានតំលៃដល់ទៅ $ 5,000

Dell បានណែនាំបង្ហាញ ម៉ូនីទ័រ 8K ដែលមានទំហំ 31.5 អុីង នៅឯ CES ដែលក្រុមហ៊ុននេះបានអះអាងថា គឺជាអេក្រង់ដំបូងគេបានបង្កើតសំរាប់ដាក់អោយប្រើប្រាស់ ដែលមើលទៅច្បាស់ត្រជាក់ភ្នែក រីឯ Ultrasharp 32 ទីបំផុត ក៏អាចរកទិញបាននៅហាងអនឡាញរបស់ក្រុមហ៊ុន Dell និងមានសេវាកម្មដឹកជញ្ជូនដំបូងនៅពាក់កណ្តាលខែមេសា។ សន្មត់ថា អ្នកត្រូវចំណាយ $ 5,000 ដើម្បីទិញវា ហើយក៏អាចនិយាយបានថា វាមានតំលៃខ្ពស់លើសពីការស្មាន។

ជាការពិតណាស់ អ្នកប្រហែលជានឹងមិនត្រូវចំណាយលុយហុឺហាក្នុងការប្រើប្រាស់ម៉ូនីទ័រ 8K សំរាប់លេងហ្គេមថ្លៃខ្ពស់កប់នោះទេ ។ ដូចដែលបានចង្អុលបង្ហាញថា នៅពេលដែលយើងបានឃើញវាជាលើកដំបូងថា 7,680 របស់ Ultrasharp 32 ជាមួយនិង 4,320 ភីសែល ហើយ Adobe RGB 100% និង ការផ្គត់ផ្គង់ពណ៌របស់ sRGB នឹង មានផលប្រយោជន៍ខ្លាំងដល់ អ្នកជំនាញថតរូប និង អ្នកជំនាញផ្សេងទៀតដែលត្រូវការវា ពីព្រោះវាត្រូវមើល និង កែសំរួល file ធំៗ ។ វាមានដំណោះស្រាយអតិបរមា 33.2MP និង ដង់ស៊ីតេ 280 PPI ប៉ុន្តែអ្នកនឹងត្រូវការបំពង់ក្នុងការមើលនៅ DisplayPort 1,3 ចំនួនពីរ ដើម្បីអោយប្រាកដថា ម៉ាសុីនរបស់អ្នកមាន freed up មួយគូ ។

NKD-36x6_outline

ប្រាកដណាស់ តំលៃ $ 5,000 មើលទៅពិតជាច្រើនណាស់ វាខុសគ្នាពី ទូរទស្សន៍ 82 អុីង តំលៃជាង $130.000 ធ្លាប់បង្ហាញជាសាធារណៈ កាលពីខែកញ្ញា ឆ្នាំ 2015។ ស្របពេល ក្រុមហ៊ុន LG និងក្រុមហ៊ុន Sumsung ក៏បានណែនាំបង្ហាញទូរទស្សន៍ 8K ទៅអតិថិជនរបស់ពួកគេនៅ CES ប៉ុន្តែពួកគេមិនទាន់បានប្រាប់ពីតំលៃ និង ថ្ងៃចេញដាក់លក់នៅលើទីផ្សារទេ។ Ultrasharp របស់ Dell ប្រហែលជាមានតែ 8K អេក្រង់ High Resolution ដែលមានដាក់លក់នៅលើទីផ្សារមួយរយះ ៕ ហេង លក្ខិណា