ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯកឆ្នាំចាស់រកបាន៣ពិន្ទុថ្ងៃបើករដូវកាលថ្មីនៃពានរង្វាន់“មិត្តភាពអន្តរក្រសួងស្ថាប័ន”

ភ្នំពេញ៖ ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ រកបាន៣ពិន្ទុហើយសម្រាប់ថ្ងៃបើករដូវកាលថ្មី នៃពានរង្វាន់បាល់ទាត់ “មិត្តភាពអន្តរក្រសួង ស្ថាប័ន” លើកទី៥ ដោយលេងឈ្នះ ក្រុមចំណូលថ្មី គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងលទ្ធផល ១-០ ខណដែលក្រុម យុវជនក្រសួងកសិកម្ម បានយកឈ្នះក្រុម យុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងលទ្ធផល ២-៣កាលពីល្ងាចថ្ងៃទី៧ខែតុលាឆ្នាំ២០១៧ នៅទីលានព្រីមមាស្ពតក្លិប ។

តាមការបញ្ជាក់ ពីប្រធានគណៈកម្មាធិការ រៀបចំការបប្រកួត លោក សុខ សប្បាយណា ឲ្យដឹងថា ពានរង្វាន់មិត្តភាពអន្តរ ក្រសួង ស្ថាប័ននេះ បង្កើតឡើងក្នុងគោលដៅលើកកម្ពស់ស្មារតីយុវជន ឲ្យមានសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ រវាងយុវជនតាមក្រសួងស្ថាប័នរដ្ឋ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club អាសយដ្ឋានផ្ទះលេខ៣០ ផ្លូវលេខ៣៤៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការប្រកួតជម្រុះតាមពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នឹងប្រើពេលជិត២ខែ ពោលគឺរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ទើបបញ្ចប់ ។

លោកបានបន្តថា ក្រុមចូលរួមទាំង៣០ បានបែងចែកជា៧ពូលផ្សេងគ្នា ដោយពូល A មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខប្រមាញ់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការណ៍ និងនេសាទ។ ពូល B មានអាជ្ញាធរសវនកម្មជាតិ សាលាដំបូងរាជធានីភ្នំពេញ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពូល C មានក្រសួងទេសចរណ៍ អង្គភាពប្រឆាំងអំពើរពុករលួយ ក្រសួងយុត្តិធម៌ ក្រសួងធនធានទឹក និងឧត្តុនិយម។ ពូល D មានក្រសួងសង្គមកិច្ច អតីតយុវជននិងយុវនីតិសម្បទា ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់។ ពូល E មានក្រសួងផែនការ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្រ្តី ។ ពូល F មានរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល ក្រសួងធម្មការនិងសាសនា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ពូល G មានធនាគារជាតិនៃកម្ពុជា ក្រសួងរ៉ែនិងថាមពល សាលារាជធានីភ្នំពេញ ក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងមុខងារសារធារណៈ។

NKD-36x6_outline

ក្នុងឱកាសនោះ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ពីមួយឆ្នាំទីមួយឆ្នាំ វិស័យកីឡាបាល់ក្នុងប្រទេសកម្ពុជា មានការរីកចម្រើគូឲ្យមោទនភាព ពិសេស ការចូលរួម របស់ក្រុមយុវជន ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ “មិត្តភាពអន្តរ ក្រសួង ស្ថាប័ន” នាពេល បង្ហាញឲ្យឃើញ ពីសាមគ្គីភាព និងពង្រឹងពង្រីកសហប្រតិបត្តិការ រវាង យុវជនពីក្រសួងមួយទៅក្រសួងមួយទៀត បានយ៉ាងល្អ។

គួរបញ្ជាក់ថា ការប្រកួត បាល់ទាត់ដណ្តើមពានរង្វាន់ “មិត្តភាពអន្តរ ក្រសួង ស្ថាប័ន” ចាប់ផ្តើមប្រកួតជម្រុះតាមពូលនីៗមួយ ជារៀងថ្ងៃ នៅទីលានខាងលើ ៕ សារីម