ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ជើងឯក៥សម័យប្រេសុីលប្រជែងកៅអីទៅវគ្គ៨ក្រុមជាមួយក្រុមខ្លាំងម៉ិចសុីកូនៅ រាត្រីថ្ងៃទី២ កក្កដា

ការប្រកួតប្រកួតបាល់ទាត់ពិភពលោក World Cup នៅប្រទេសរុស្សុីបានឈាន ដល់វគ្គ១៦ក្រុមចុងក្រោយហើយ សម្រាប់រាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នេះក្រុមខ្លាំងអតីតម្ចាស់ជើងឯកពិភពលោក៥សម័យប្រេសុីលប៉ះជាមួយក្រុមខ្លាំង ម៉ិចសុីកូនាវេលាម៉ោង៩យប់ម៉ោងនៅកម្ពុជានៅកីឡដ្ឋាន Samara Arena ក្នុងប្រទេស រុស្សុី ។

នៅក្នុងជំនួបនេះគេមើលឃើញថា ប្រេសុីលជាក្រុមខ្លាំងឈរលេខ១ក្នុងពូល E ត្រូវប៉ះក្រុមលេខ២ក្នុងពូល Fគឺម៉ិចសុីកូ។ ក្រុមទាំង២នេះគេមើលឃើញថា ប្រេសុីល មានកីឡាករ និងសមត្ថភាពច្រើនជាងក្រុមម៉ិចសុីកូ ដោយកីឡាករប្រេសុីលភាគច្រើនលេងក្នុងលីកកំពូលៗនៅទ្វីបអឺរ៉ុប។ ចំណែកកីឡាកររបស់ម៉ិចសុីកូវិញមានតិច តួចប៉ុណ្ណោះដែលលេងនៅទ្វីបអឺរ៉ុប។​ កាលពីវគ្គជម្រុះតាមពូលក្រុមប្រេសុីលធ្វើបានល្អគឺមិនដែលចាញ់ទាល់តែ សោះ ពោលគឺឈ្នះ២ប្រកួត និងស្មើ១ប្រកួត។ ចំណែកក្រុមម៉ិចសុុីកូ វិញក៏ធ្វើមិនសូវបានល្អដែរដោយចាញ់ក្រោមស្នាដៃស៊ុយអែត ពោលគឺឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ដូច្នេះទិន្នន័យនេះគឺប្រេសុីលដូចជា មានសង្ឃឹមច្រើនសម្រាប់ជំនួបនៅរាត្រីនេះ ដែលអាចនិយាយបានថា ប្រេសុីលកំពុងតែមានប្រៀបជាងម៉ិចសុីកូ ប៉ុន្តែក្រុមម៉ិចសុី កូអាចនឹងមានយុទ្ធសាស្ត្រដែលប្រេសុីលមិននឹកស្មានមិនដល់ក៏ថាបាន ។

ចាំមើលជំនួបក៏កក្រើកមួយនេះតើក្រុម ទាំង២មួយណាជាអ្នកកក់កៅអីទៅកាន់ វគ្គ៨ក្រុមបន្តទៀត?

ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖

ប្រេសុីល៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២១ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់បានលើកពាន៥ដង គឺក្នុងឆ្នាំ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, ២០០២។

៥ប្រកួតចុងក្រោយរបស់ក្រុមប្រេសុីលគឺ ឈ្នះ៤ប្រកួត ស្មើ១ប្រកួត។ ៣ប្រកួតចុង ក្រោយ របស់ក្រុមជម្រើសជាតិប្រេសុីលគឺ ស្មើក្រុមស្វុីស ១-១ ក្នុងជំនួប World Cup ជម្រុះតាមពូល ឈ្នះក្រុមកូស្តារីកា ២-០ ក្នុងជំនួប World Cup ជម្រុះតាមពូល និងឈ្នះក្រុមស៊ែប៊ី ២-០ ក្នុងជំនួប World Cup ជម្រុះតាមពូល។

គ្រូបង្វឹក៖ លោក Tite

អ្នកចាំទី៖ Allison (Roma), Ederson (Manchester City), Cassio (Corinthians).

ខ្សែការពារ៖ Fagner (Corinthians), Danilo (Manchester City), Thiago Silva (PSG), Marquinhos (PSG), Miranda (Inter), Geromel (Gremio), Marcelo (Real Madrid), Filipe (Atletico).

ខ្សែបម្រើ៖ Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Coutinho (Barcelona), Renato Augusto (Beijing Guoan), Willian (Chelsea), Fred (Shakhtar).

ខ្សែប្រយុទ្ធ៖ Neymar (PSG), Gabriel Jesus (City), Firmino (Liverpool), Douglas Costa (Bayern), Taison (Shakthar)។

ម៉ិចសុីកូ៖

បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន ១៦ដង បូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ១៩៣០ និងធ្លាប់ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ពីរដង គឺក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨៦។

៥ប្រកួតចុងក្រោយរបស់ម៉ិចសុីកូគឺឈ្នះ៣ប្រកួត និងចាញ់២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ិចសុីកូគឺ ឈ្នះក្រុមអាល្លឺម៉ង់ ១-០ ក្នុងវគ្គជម្រុះ World Cup តាមពូល ឈ្នះក្រុមកូរ៉េខាងត្បូង ២-១ ក្នុងវគ្គជម្រុះ World Cup តាមពូល និង​ ចាញ់ក្រុមស៊ុយអែត ៣-០ ក្នុងជំនួប World Cup ជម្រុះតាមពូល។

គ្រូបង្វឹក៖ លោក Juan Carlos Osorio

អ្នកចាំទី៖ Guillermo Ochoa (Standard Liege), Alfredo Talavera (Toluca), Jesus Corona (Cruz Azul).

ខ្សែការពារ៖ Carlos Salcedo (Eintracht Frankfurt), Diego Reyes (Porto), Hector Moreno (Real Sociedad), Hugo Ayala (Tigres), Edson Alvarez (America), Jesus Gallardo (Monterrey), Miguel Layun (Sevilla).

ខ្សែបម្រើ៖ Rafael Marquez (Atlas), Hector Herrera (Porto), Jonathan Dos Santos (LA Galaxy), Giovani Dos Santos (LA Galaxy), Andres Guardado (Real Betis), Marco Fabian (Eintracht Frankfurt).

ខ្សែប្រយុទ្ធ៖ Javier Hernandez (West Ham), Raul Jimenez (Benfica), Oribe Peralta (America), Jesus Manuel Corona (Porto), Carlos Vela (Los Angeles), Javier Aquino (Tigres), Hirving Lozano (PSV Eindhoven).។

ប្រវត្តិជួបគ្នា៧ប្រកួតសម្រាប់គូនេះ

08/06/15Brazil 2 – 0 Mexico

18/06/14Brazil 0 – 0 Mexico

20/06/13Brazil 2 – 0 Mexico

04/06/12Brazil 0 – 2 Mexico

12/10/11Mexico 1 – 2 Brazil

12/09/07Brazil 3 – 1 Mexico

28/06/07Brazil 0 – 2 Mexico

ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖

ទស្សនៈWDW: ប្រេសុីលឈ្នះ ២-០

ទស្សនៈPD: ប្រេសុីលឈ្នះ ២-០

ទស្សនៈAsianB: ប្រេសុីលអាចឈ្នះ៕