ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះបារាំងប៉ះជាមួយរ៉ូម៉ានីក្នុងថ្ងៃបើកឆាកយូរ៉ូ២០១៦

កម្មវិធីប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(យូរូ៉) បានចាប់ផ្តើមប្រកួតហើយ ដោយក្រុមម្ចាស់ផ្ទះបារាំងប្រកួតជាមួយនឹងក្រុមរ៉ូម៉ានី ក្នុងពូល A ។ ការប្រកួតនេះក្រុមជម្រើស ជាតិបារាំងមានសង្ឃឹមច្រើនទៅលើក្រុមរ៉ូម៉ានីក្នុងការដណ្តើមបាន៣ពិន្ទុដំបូងគេ នៅក្នុងពូលនេះ ដោយការប្រកួតចាប់ផ្តើម នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទីសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ ។

ក្រុមជម្រើសជាតិបារាំង៥ប្រកួតចុងក្រោយគឺឈ្នះ៤ប្រកួត ចាញ់១ប្រកួត ។ ៣ប្រកួតចុងក្រោយក្រុមនេះឈ្នះក្រុម ជម្រើសជាតិរុស្ស៊ី ៤-២ ក្នុងទឹក ឈ្នះក្រុម ជម្រើសជាតិកាម៉េរូន ៣-០ ក្នុងទឹកដី និង ឈ្នះក្រុមស្កុតឡេន ៣-០ ក្នុងទឹកដី ។

ចំណែកក្រុមជម្រើសជាតិរ៉ូម៉ានីវិញ៥ ប្រកួតចុងក្រោយឈ្នះ៣ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត ។ ៣ប្រកួត ចុងក្រោយក្រុមនេះស្មើជាមួយក្រុមកុងហ្គោ ១-១ ក្រៅទឹកដីចាញ់ក្រុមជម្រើសជាតិ អុ៊យក្រែន ៤-៣ ក្នុងទឹកដី និងឈ្នះក្រុម ជម្រើសជាតិហ្ស៊កហ្ស៊ី ៥-១ ក្នុងទឹកដី។

ប្រកួតជួបគ្នា៧ប្រកួតសម្រាប់ក្រុមជម្រើសជាតិទាំង២គឺក្រុមជម្រើសជាតិ បារាំងឈ្នះ៣ប្រកួត ស្មើ៤ប្រកួត ដោយ ក្រុមរ៉ូម៉ានីមិនដែលមានប្រវត្តិឈ្នះក្រុម បារាំងនោះទេ ។

ជម្រើសជាតិបារាំងក្រោមការដឹកនាំ របស់លោក Didier Deschamps មាន កីឡាករដូចជា៖
អ្នកចាំទី៖ Hugo Lloris (Tottenham Hotspur), Steve Mandanda (Marseille), Beniot Costil (Rennes)។

ខ្សែការពារ៖ Christophe Jallet (Lyon), Patrice Evra (Juventus), Adil Rami (Sevilla), Eliaquim Mangala, Bacary Sagna (both Manchester City), Lucas Digne (Roma), Laurent Koscielny (Arsenal), Samuel Umtiti (Lyon) ។

ខ្សែបម្រើ៖ Yohan Cabaye (Crystal Palace), Lassana Diarra (Marseille), N’Golo Kante (Leicester City), Blaise Matuidi (Paris Saint-Germain), Moussa Sissoko (Newcastle United), Paul Pogba (Juventus), Dimitri Payet (West Ham United) ។

ខ្សែប្រយុទ្ធ៖ Olivier Giroud (Arsenal), Antoine Griezmann (Atletico Madrid), Andre-Pierre Gignac (UANL), Anthony Martial (Manchester United) ។

ចំណែកក្រុមជម្រើសជាតិរ៉ូម៉ានីក្រោមការដឹកនាំរបស់លោក Anghel Iordanescu មានកីឡាករដូចជា
អ្នកចាំទី៖ Ciprian Tatarusanu (Fiorentina), Costel Pantilimon (Watford), Silviu Lung (Astra Giurgiu) ។

ខ្សែការពារ៖ Cristian Sapunaru (Pandurii Targu Jiu), Alexandru Matel (Dinamo Zagreb), Vlad Chiriches (Napoli), Valerica Gaman (Astra Giurgiu), Cosmin Moti (Ludogorets), Dragos Grigore (Al-Sailiya), Razvan Rat (Rayo Vallecano), Steliano Filip (Dinamo Bucharest) ។

ខ្សែបម្រើ៖ Mihai Pintilii (Steaua Bucharest), Ovidiu Hoban (Hapoel Beer Sheva), Andrei Prepelita (Ludogorets), Adrian Popa (Steaua Bucharest), Gabriel Torje (Osmanlispor), Alexandru Chipciu (Steaua Bucharest), Nicolae Stanciu (Steaua Bucharest), Lucian Sanmartean (al-Ittihad) ។

ខ្សែប្រយុទ្ធ៖ Claudiu Keseru (Ludogorets), Bogdan Stancu (Genclerbirligi), Florin Andone (Cordoba), Denis Alibec (Astra Giurgiu) ៕

France-vs-Romania-Live-Stream-Highlights-Euro-2016-611x336

france_team-large_trans++xnlSljj15z1o8iKqMGA7t1tXKdEworw8Wy0MBS1Ozzc

France vs Romania