ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះរុស្ស៊ីជ្រើសរើសយកកីឡាករភាគច្រើនលេងនៅក្របខ័ណ្ឌក្នុងស្រុក

គ្រូបង្វឹកក្រុមជម្រើសជាតិរុស្ស៊ីបានសម្រេចចិត្តជ្រើសរើសយកីឡាករទាំង២៣រូបចុងក្រោយដើម្បីប្រកួតដណ្តើមជើងឯកWorld Cup នៅក្នុងប្រទេសរបស់ខ្លួនហើយកីឡាករ ភាគច្រើនលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសរុស្ស៊ីតែម្តង។

ក្នុងចំណោម២៣នាក់មានតែកីឡាករ២រូបប៉ុណ្ណោះដែលលេងនៅក្រៅប្រទេស ក្នុងនោះមានកីឡាករ Denis Cheryshev របស់ក្លិប Villarreal និងអ្នកចាំទី Vladimir Gabulov របស់ក្លិប Club Brugge។

កីឡាករល្បីឈ្មោះរបស់ក្រុមជម្រើសជាតិរុស្ស៊ីមាន Yuri Zhirkov អតីតខ្សែបម្រើរបស់ ក្លិបតោខៀវ Chelsea និងកីឡាករផ្សេងទៀតដូចជា Artem Dzubya, Alan Dzagoev, និង Igor Akinfeev។ ជម្រើសជាតិរុស្ស៊ីក៏នឹងមានតារាបាល់ទាត់កូនភ្លោះ Aleksey និង Anton Miranchuk លេងនៅ World Cup ឆ្នាំ២០១៨នេះផងដែរ។

រុស្ស៊ីនឹងត្រូវប៉ះក្រុមអារ៉ាប់ប៊ីសាអ៊ូឌីតនៅថ្ងៃបើកឆាកត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ហើយបន្តប៉ះក្រុមជម្រើសជាតិអេហ្ស៊ីប និងអ៊ុយរ៉ាហ្គាយនៅក្នុងពូលA។

ខាងក្រោមនេះគឺជាកីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិរុស្ស៊ី៖

អ្នកចាំទី: Igor Akinfeev (CSKA Moscow), Vladimir Gabulov (Club Brugge), Andrey Lunev (Zenit St Petersburg).

ខ្សែការពារ: Vladimir Granat, Fedor Kudryashov (both Rubin Kazan), Ilya Kutepov (Spartak Moscow), Andrey Semenov (Akhmat Grozny), Sergei Ignashevich, Mario Fernandes (both CSKA Moscow), Igor Smolnikov (Zenit St Petersburg).

ខ្សែបម្រើ: Yuri Gazinskiy (Krasnodar), Alexsandr Golovin, Alan Dzagoev (both CSKA Moscow), Aleksandr Erokhin, Yuri Zhirkov, Daler Kuzyaev (all Zenit St Petersburg), Roman Zobnin, Alexsandr Samedov (both Spartak Moscow), Anton Miranchuk (Lokomotiv Moscow), Denis Cheryshev (Villarreal).

ខ្សែប្រយុទ្ធ: Artem Dzyuba (Arsenal Tula), Aleksey Miranchuk (Lokomotiv Moscow), Fedor Smolov (Krasnodar) ៕ ដេវីត