ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ម្ចាស់ផ្ទះរៀបចំអាសនៈគ្រូថ្មី ខុសបច្ចេកទេសទុស្សេខ្សែភ្លើង ឆេះខ្ទេចបន្ទប់ទាំងមូល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្តើមចេញពីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះកន្លែងដាក់អាសនៈគ្រូ និងរាលដាលឆេះអស់សម្ភារក្នុងបន្ទប់ទាំងមូល ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញខាងពន្លត់អគ្គិភ័យ ចេញជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ផ្ទះលេខ៦៥F. ផ្លូវលេខ២A. ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើ មានឈ្មោះនួន ស៊ីខន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ មូលហេតុនៃការឆេះនេះមកពីផ្ទុះសេខ្សែរភ្លើងដែលម្ចាស់ផ្ទះរៀបចំអាសនៈគ្រូថ្មី ដោយរៀបចំអំពូលអគ្គិសនីលំអរខុសបច្ចេកទេសបណ្តាលរងការខូចខាតសម្ភារៈ និងរបស់របរជច្រើន ។

ក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿងបាញ់អស់ ០៤គ្រឿង ទើបអាចគ្រប់គ្រង់អគ្គិភ័យនេះបាន១០០ភាគរយ ។

សមត្ថកិច្ចបន្តថា ទំហំនៃការខូចខាត គឺគ្រឿងអាសនៈគ្រូទាំងមូល និងសម្ភារជាច្រើននៅក្នុងបន្ទប់ទាំងមូល តែមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ ៕ អារុណរះ


ចែករំលែក៖