ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ម្ចាស់ហាងនិងបុគ្គលិកកោសជប់ម៉ាស្សា៤នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចលុយភ្ញៀវខណៈកំពុងម៉ាស្សា

ចែករំលែក៖

ខេត្តកណ្ដាលៈ ម្ចាស់ហាងនិងបុគ្គលិកកោសជប់ម៉ាស្សា៤នាក់ដែលជាមុខសញ្ញាលួចលុយយ៉ាងសកម្មរបស់ភ្ញៀវ ខណៈដែលមកម៉ាស្សាត្រូវបាននគរបាលស្រុកមុខកំពូលធ្វើការចាប់ខ្លួន ក្រោយពីក្រុមជនសង្ស័យខាងលើបានលួចយកសោរម៉ូតូភ្ញៀវដែលកំពុងម៉ាស្សាទៅចាក់កែបម៉ូតូលួចយកលុយអស់មួយចំនួន ។ ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២និង១០នាទី នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ ផន វិសាល ហៅតុ ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យមានទីគ្នា៤នាក់ ទី១-ឈ្មោះទូច ស្រីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា មានស្រុកកំណើតភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ទី២-ឈ្មោះ ផេង ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា មានស្រុកកំណើតនៅភូមិអណ្ដូងតាសី ឃុំព្រៃធ្លាក់ ស្រុកស្វាយរៀងខេត្តស្វាយរៀង ទី៣-ឈ្មោះ តុន មេត្តា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរថៅកែម៉ាស្សា មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ និងទី៤-ឈ្មោះ ផន វិសាល ហៅតុ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជនសង្ស័យទាំង៤នាក់ខាងលើបច្ចុប្បន្នស្នាក់នៅផ្ទះជួលបើកកន្លែងម៉ាស្សា ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សាន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងចាប់យកមាន៖ ប្រាក់រៀល៣,០០០,០០០រៀល ,ប្រាក់ដុល្លារ៩០០ដុល្លារសហរដ្ឋអាមេរិក និងទ្រពសម្បត្ដិបាត់បង់ប្រាក់រៀល២,០០០,០០០រៀល ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហ្ស៊ូមម័រមកផ្ទះជួលជនសង្ស័យដើម្បីម៉ាស្សា ដោយជនរងគ្រោះជ្រើសរើសនារីម៉ាស្សា(ជនសង្ស័យ)ឈ្មោះ ផេង ស្រីណុច ដើម្បីធ្វើការម៉ាស្សាឲ្យ ខណៈនោះជនសង្ស័យឈ្មោះ ផេង ស្រីណុច បានឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ចេញឲ្យអស់ ដោយនៅតែខោក្នុងមួយប៉ុណ្ណោះ និងឲ្យជនរងគ្រោះជាភ្ញៀវស្លៀកកន្សែងពោះគោ រួចឲ្យភ្ញៀវយកសម្លៀកបំពាក់របស់ខ្លួនទៅទុកនៅលើទូរផ្ដៅក្បែបង្អួច រួចក៏ចាប់ផ្ដើមធ្វើការម៉ាស្សាតែម្ដង ។ បន្ទាប់ពីធ្វើការម៉ាស្សារួច ជនរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនចេញទៅផ្ទះបាត់ ។ លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានបាត់លុយរបស់ខ្លួននៅក្នុងកែបម៉ូតូដោយសង្ស័យថា ក្រុមជនសង្ស័យខាងលើបានលួច ភ្លាមនោះក៏បានទៅដាក់ពាក្យបណ្ដឹងប្ដឹងសមត្ថកិច្ចឲ្យធ្វើការស្រាវជ្រាវ ។ បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក ភ្លាមនោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ (ហាងម៉ាស្សាកោសជប់) រួចយកជនសង្ស័យទាំង៤នាក់មកធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ។

នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យឈ្មោះ ផេង ស្រីណុច សារភាពថា ខ្លួនបានទទួលការណែនាំពីជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ និងជនសង្ស័យឈ្មោះ តុន មេត្តា ដែលជាថៅកែ ឲ្យរូបនាងធ្វើតាម ដោយតម្រូវឲ្យភ្ញៀវទាំងអស់ដែលមកម៉ាស្សាត្រូវដោះសំលៀកបំពាក់ចេញ ដោយទុកតែខោលីអូ និងឲ្យស្លៀកកន្សែងពោះគោ ហើយឲ្យភ្ញៀវដេកផ្គាប់មុខដើម្បីធ្វើការម៉ាស្សា រីឯខោអាវភ្ញៀវត្រូវយកទៅទុកនៅលើទូផ្ដៅចុងជើងជិតបង្អួចលួចលាក់ដែលជាកន្លែងជនសង្ស័យធ្វើសកម្មភាពលួច ។

ជនសង្ស័យឈ្មោះ តុន មេត្ដា ជាថៅកែប្រុសបានសារភាពដែរថា ក្រោយពេលដែលជនរងគ្រោះបានយកសម្លៀកបំពាក់ទុកនៅលើតុទូផ្ដៅក្បែបង្អួចរួចហើយ ភ្លាមនោះ ខ្លួនបានធ្វើសកម្មភាពលួចយកសោរម៉ូតូជនរងគ្រោះក្នុងហោប៉ៅដែលទុកនៅលើទូផ្ដៅយកមកចាក់កែបម៉ូតូ រួចយកលុយជនរងគ្រោះដូចបានរៀបរាប់ចំនួនខាងលើ ហើយយកសោរម៉ូតូទៅទុកក្នុងហោប៉ៅខោរបស់ជនរងគ្រោះវិញ ។ ជនសង្ស័យខាងលើបានសារភាពបន្ដទៀតថា កន្លងមកកន្លែងម៉ាស្សាជនសង្ស័យនេះខ្លួនធ្លាប់ធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះជាភ្ញៀវចំនួន១០លើករួចមកហើយ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖